រន្ធត់! បុរសមិនស្គាល់អត្តសញ្ញាណត្រូវរថភ្លើងកិនស្លាប់នៅភ្នំពេញ

រន្ធត់! បុរសមិនស្គាល់អត្តសញ្ញាណត្រូវរថភ្លើងកិនស្លាប់នៅភ្នំពេញ

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានស្លាប់ដោយសារត្រូវរថភ្លើងកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យសពដាច់សាច់មើលលែងស្គាល់ នៅក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

កន្លែងកើតហេតុ

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងបានបញ្ជាក់ថា មុនពេលកើតហេតុ បុរសរងគ្រោះបានអង្គុយលេងនៅលើផ្លូវរថភ្លើង ដោយមានបង្វេចមួយកញ្ចប់ជាមួយ។ នៅពេលរថភ្លើងបើកមកជិត ជនរងគ្រោះមិនបានឃើញ ហើយត្រូវបានរថភ្លើងបុករួចកិនអូសទៅមុខប្រមាណ២០-៣០ម៉ែត្រ។

កន្លែងហេតុការណ៍

រថភ្លើងបានបង្អង់ល្បឿនហើយថយក្រោយដើម្បីជួយសង្រ្គោះ ប៉ុន្តែជនរងគ្រោះបានស្លាប់ភ្លាមៗ។ ក្រោយមករថភ្លើងបានបន្តដំណើរទៅចតនៅទីស្នាក់ការ។

ការស៊ើបអង្កេត

សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍បានចុះមកពិនិត្យសព ហើយដោយសារសពមិនទាន់មានអត្តសញ្ញាណ បានធ្វើកំណត់ហេតុ និងប្រគល់សពទៅរថយន្តសាមុយដើម្បីដឹកយកទៅតម្កល់ទុកនៅវត្ត រង់ចាំទាក់ទងរកសាច់ញាតិ។

កន្លែងហេតុការណ៍

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩:៣០នាទីយប់ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសហគមន៍។

កន្លែងកើតហេតុ

ដោយ៖ ភារ៉ា ដង្កោ

កន្លែងហេតុការណ៍

administrator

Related Articles