ទឹកជំនន់ថៃភាគខាងត្បូងបន្តគំរាមកំហែង ប៉ះពាល់ជនរងគ្រោះជិត២៤ម៉ឺននាក់

ទឹកជំនន់ថៃភាគខាងត្បូងបន្តគំរាមកំហែង ប៉ះពាល់ជនរងគ្រោះជិត២៤ម៉ឺននាក់

ភាគខាងត្បូងប្រទេសថៃកំពុងប្រឈមនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបានប៉ះពាល់ដល់ជនរងគ្រោះជាង ២៣៦,០០០ នាក់ និងធ្វើឲ្យមានមនុស្សស្លាប់ជិត ៣០០ នាក់។

ទឹកជំនន់ថៃ

នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃបានចេញរបាយការណ៍ថ្មីបង្ហាញថា ទឹកជំនន់នៅភាគខាងត្បូងបានប៉ះពាល់ដល់មនុស្សចំនួន ២៣៦,៣៧៥ នាក់ ដោយខេត្ត Songkhla ជាខេត្តរងគ្រោះខ្លាំងជាងគេ។

យោងតាមទិន្នន័យពី The Nation កាលពីថ្ងៃសៅរ៍ទី៦ ខែធ្នូ ឆ្នាំ២០២៥ ទឹកជំនន់បានបង្កវិបត្តិធ្ងន់ធ្ងរដល់ពលរដ្ឋ ៨៤,៤៥០ គ្រួសារក្នុងភូមិចំនួន ៥៣៤ នៃ ១០១ ឃុំ ក្នុង ២២ ស្រុក នៃខេត្តចំនួន ៥ រួមមាន៖ Surat Thani, Nakhon Si Thammarat, Trang, Phatthalung និង Songkhla។

ទឹកជំនន់ភាគខាងត្បូងថៃ

ខេត្ត Songkhla ដែលជាខេត្តរងគ្រោះខ្លាំងជាងគេ បានរងការវាយប្រហារយ៉ាងខ្លាំងពីទឹកជំនន់ ជាពិសេសនៅស្រុក Hat Yai។ ទោះបីជាស្ថានភាពនៅទីនោះបានធូរស្រាលក៏ដោយ ក៏គ្រោះធម្មជាតិនេះនៅតែបន្តញាំញីស្រុកចំនួន ៤ ដូចជា Ranot, Krasae Sin, Sathing Phra និង Singhanakhon ដោយប៉ះពាល់ពលរដ្ឋ ៦៩,០១៦ គ្រួសារក្នុង ៣៨ ឃុំ។

ទិន្នន័យផ្លូវការចុងក្រោយបង្ហាញថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់នេះគឺ ២៦៧ នាក់។ ប្រជាជនថៃបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងបាងកកថា លាក់បាំងតួលេខពិត និងមើលស្រាលស្ថានការណ៍ ព្រមទាំងគ្រប់គ្រងមិនបានល្អ និងទុកឲ្យពួកគេចោល។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles