កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងឆបោកអនឡាញ ឃាត់ខ្លួនកូរ៉េ៧នាក់ ខ្មែរ២នាក់

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងឆបោកអនឡាញ ឃាត់ខ្លួនកូរ៉េ៧នាក់ ខ្មែរ២នាក់

រាជធានីភ្នំពេញ៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារនៅលើបណ្ដាញសង្គមថ្ងៃទី៦ ធ្នូ ២០២៥ ដោយបញ្ជាក់ពីលទ្ធផលប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញដ៏ជោគជ័យមួយករណី។

កម្លាំងសមត្ថកិច្ចបង្ក្រាបអំពើឆបោកអនឡាញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា៖ «ប្រតិបត្តិការនេះគឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា ក្នុងបេសកកម្មបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដ៏ប្រឈមមួយនេះ»។

នៅថ្ងៃទី៦ ធ្នូ ឆ្នាំ២០២៥ កម្លាំងចម្រុះពីផែនការងារសន្តិសុខ ផែនការងារអន្តោប្រវេសន៍ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងបុរីពិភពថ្មី ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ។

ឧបករណ៍បច្ចេកវិទ្យាដែលដកហូតបាន

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិកូរ៉េចំនួន ៧នាក់ (ស្រី២នាក់) ជនជាតិខ្មែរចំនួន ២នាក់ (អ្នកបើកបររថយន្ត) និងដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៦គ្រឿង កុំព្យូទ័រ All in one ចំនួន ៤គ្រឿង ម៉ូនីទ័រចំនួន ៦គ្រឿង និង iPad ចំនួន ៨គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងត្រួតពិនិត្យ និងធ្វើកោសល្យវិច័យបឋម ស្វែងរកបទល្មើសក្នុងឧបករណ៍ទាំងនោះ។

ការត្រួតពិនិត្យឧបករណ៍បច្ចេកវិទ្យា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះគឺជាបទល្មើសថ្មី មានភាពប្រទាក់ក្រឡា ស្មុគស្មាញ និងមានអង្គការចាត់តាំងពាសពេញពិភពលោក។

«រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយ និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ» ជាពិសេសបទល្មើសអនឡាញដែលកំពុងកើតមានឡើង។

កម្លាំងសមត្ថកិច្ចកំពុងធ្វើការងារ

ប្រតិបត្តិការនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់អាជ្ញាធរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងក្លាយជាបញ្ហាសកលមួយ។

វត្ថុតាងដែលដកហូតបាន

ការចុះបង្ក្រាបទីតាំងឆបោក

សមត្ថកិច្ចកំពុងធ្វើការងារ

ឧបករណ៍បច្ចេកវិទ្យាដែលរឹបអូសបាន

ការឃាត់ខ្លួនជនសង្ស័យ

ប្រតិបត្តិការបង្ក្រាបអំពើឆបោក

administrator

Related Articles