ក្រសួងបរិស្ថានបិទក្រុមហ៊ុនរ៉ែបំពុលទឹកអូរឬស្សី កំពង់ឆ្នាំង

ក្រសួងបរិស្ថានបិទក្រុមហ៊ុនរ៉ែបំពុលទឹកអូរឬស្សី កំពង់ឆ្នាំង

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានសម្រេចបិទអាជីវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលបង្កឲ្យមានការបំពុលបរិស្ថាននៅតំបន់អូរឬស្សីក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ការបំពុលទឹកអូរឬស្សី

ការសម្រេចបិទអាជីវកម្មក្រុមហ៊ុននេះបន្ទាប់ពីក្រសួងបរិស្ថានបានរកឃើញក្រុមហ៊ុនប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី ក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ការត្រួតពិនិត្យទីតាំង

ក្រុមហ៊ុនត្រូវបានរកឃើញគ្រប់គ្រងសំណល់រាវពុំបានត្រឹមត្រូវ ដោយអាងស្តុកសំណល់រាវជាស្រះស្តុកធម្មតាមិនមានប្រព័ន្ធសំអាតត្រឹមត្រូវទេ ដោយសំណល់រាវចេញពីទីតាំងកិន និងរែងរ៉ែបានបង្ហូរលាយឡំជាមួយប្រព័ន្ធលូទឹកភ្លៀង។ លើសពីនេះ ក្រុមហ៊ុនមិនមានកន្លែងទុកដាក់សំណល់រឹង និងសារធាតុគ្រោះថ្នាក់ត្រឹមត្រូវនៅឡើយទេ។

សំណល់រាវបំពុល

សូមបញ្ជាក់ថា យោងតាមលទ្ធផលសំណាកទឹកទាំង៦ទីតាំង គឺមានស្ថានភាពគុណភាពទឹកមិនអនុលោមតាមស្តង់ដារទឹកសាធារណៈ ជាពិសេសប៉ារ៉ាមែត្រ Cyanide នៅចំនួន៥ទីតាំង មានកំហាប់ប្រែប្រួលទាប់ខ្ពស់។ សារធាតុ Cyanide នេះត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងវិស័យឧស្សាហកម្មសម្រាប់ចម្រាញ់រ៉ែមាស។

ការសិក្សាគុណភាពទឹក

ក្រសួងបរិស្ថានបានចាត់វិធានការបន្ទាន់ដោយស្នើដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងតំបន់ប្រើប្រាស់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផ្អាកការប្រើប្រាស់ទឹក នេសាទ ឬយកសត្វចិញ្ចឹមចុះផឹកទឹកអូរ ជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។

តំបន់អូរឬស្សី

ជាមួយគ្នានេះ ក្រសួងនឹងអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដល់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ចំពោះករណីប្រព្រឹត្តល្មើស បង្កឱ្យមានការបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី។

ការបិទអាជីវកម្ម

ទន្ទឹមនឹងនេះដែរ ក្រសួងកំពុងចាត់វិធានការបច្ចេកទេសទប់ស្លាត់ការបំពុលតំបន់ទឹកអូរឬស្សីដោយមានការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត កំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងសហគមន៍ប្រជាពលរដ្ឋបន្ថែមទៀត។

ការសហការត្រួតពិនិត្យ

ការសម្រេចបិទអាជីវកម្មក្រុមហ៊ុននេះបង្ហាញពីការតឹងតែងរបស់អាជ្ញាធរក្នុងការការពារបរិស្ថាន និងសុខភាពប្រជាពលរដ្ឋក្នុងតំបន់។

ការការពារបរិស្ថាន

ផ្ដល់សិទ្ធិដោយ៖ Freshnews

administrator

Related Articles