លោក អ៊ុ ចំរើន ចូលកាន់តំណែងជាអភិបាលស្រុកទ្រាំងថ្មី

លោក អ៊ុ ចំរើន ចូលកាន់តំណែងជាអភិបាលស្រុកទ្រាំងថ្មី

ខេត្តតាកែវ៖ លោក អ៊ុ ចំរើន ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលស្រុកទ្រាំងថ្មី ជំនួសលោក ឈួន ផាន់នី ដែលត្រូវផ្ទេរភារកិច្ចទៅបំរើការងារនៅសាលាខេត្តតាកែវ។

ពិធីប្រកាសតែងតាំងអភិបាលស្រុកទ្រាំង

ពិធីប្រកាសតែងលោក អ៊ុ ចំរើន ជាអភិបាលស្រុកទ្រាំង បានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

លោក វ៉ី សំណាង បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងស្រុកទ្រាំង ដែលកន្លងមកបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

អភិបាលខេត្តតាកែវផ្តាំផ្ញើ

លោកអភិបាលខេត្តក៍បានធ្វើការផ្តាំផ្ញើដល់លោកអភិបាលស្រុកទើបតែងតាំងថ្មី ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់នឹងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និងប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនប្រជាពលរដ្ឋស្រុកទ្រាំងឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។

គួររំលឹកថា លោក អ៊ុ ចំរើន ធ្លាប់រំរើការងារជាអភិបាលរងស្រុកទ្រាំងរយៈពេល៨ឆ្នាំ «២អាណត្តិ» មុនពេលផ្លាស់មកបំរើការងារជាអភិបាលរងក្រុងដូនកែវរយៈពេល២ឆ្នាំ។

អភិបាលស្រុកទ្រាំងថ្មី

ក្រៅពីតួនាទីខាងលើ លោកក៍ជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំស្រុកទ្រាំងដ៍សកម្មម្នាក់ផងដែរ ព្រោះគេតែងតែឃើញលោកដឹកនាំក្រុមយុវជនចុះធ្វើកិច្ចការមនុស្សធម៌និងចុះជួយបងប្អូនប្រជាពលរដ្ឋដែលជួបទុកលំបាកនៅមូលដ្ឋានជានិច្ច។

កិច្ចប្រជុំតែងតាំង

អត្ថបទសរសេរដោយ សេង សុធា | កែសម្រួលដោយ ធីតា

administrator

Related Articles