ក្មេងៗ១៣នាក់ត្រូវឃាត់ខ្លួន ម៉ូតូ៨គ្រឿងត្រូវដកហូត ក្រោយបង្ហោះម៉ូតូកណ្ដាលយប់នៅសែនសុខ

ក្មេងៗ១៣នាក់ត្រូវឃាត់ខ្លួន ម៉ូតូ៨គ្រឿងត្រូវដកហូត ក្រោយបង្ហោះម៉ូតូកណ្ដាលយប់នៅសែនសុខ

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនក្មេងទំនើងចំនួន១៣នាក់ និងដកហូតម៉ូតូ៨គ្រឿងទុករយៈពេល៣ខែ បន្ទាប់ពីពួកគេជិះម៉ូតូប្រដេញគ្នា និងបង្ហោះម៉ូតូកណ្ដាលយប់នៅតាមផ្លូវភ្នំពេញ-ហាណូយ។

ក្មេងៗត្រូវឃាត់ខ្លួននៅសែនសុខ

តាមការបញ្ជាក់ពីនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១២នាទីរំលងអធ្រាត្រ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការល្បាតពួនស្ទាក់បង្ការបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន។ រហូតដល់ម៉ោងប្រហែល១នាទី១០នាទី ក៏បានជួបក្មេងៗស្ទាវមួយក្រុមមានគ្នាប្រហែល៣០ម៉ូតូ កំពុងបង្ហោះម៉ូតូនៅត្រង់ចំណុចមុខធនាគារជាតិ តាមផ្លូវភ្នំពេញ-ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ម៉ូតូត្រូវដកហូត

កម្លាំងល្បាតបានឃាត់ខ្លួនបាន១៣នាក់ និងយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោម ដែលលទ្ធផលអវិជ្ជមានទាំងអស់។

ការឃាត់ខ្លួនក្មេងៗ

ក្មេងទំនើងទាំង១៣នាក់នោះត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែក ម៉ូតូចំនួន៨គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ទុកនៅអធិការដ្ឋានខណ្ឌរយៈពេល៣ខែ។ បើនៅតែមិនរាងចាល ប្រព្រឹត្តលើកទី២ ត្រូវឃាត់ទុករយៈពេល៦ខែ។

ការល្បាតពេលយប់

អត្ថបទសរសេរដោយ ម៉េង ធា និងកែសម្រួលដោយ កៀន សុឃាក់

ការអប់រំក្មេងៗ

សកម្មភាពនគរបាល

administrator

Related Articles