សាលារៀនតាមព្រំដែនកម្ពុជា-ថៃ បិទទ្វារបណ្ដោះអាសន្ន ដោយសារការបាញ់ប្រហារពីយោធាថៃ

សាលារៀនតាមព្រំដែនកម្ពុជា-ថៃ បិទទ្វារបណ្ដោះអាសន្ន ដោយសារការបាញ់ប្រហារពីយោធាថៃ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនទាំងអស់នៅស្រុកបន្ទាយអំពិល និងសាលាមួយចំនួននៅខេត្តឧត្ដរមានជ័យ ដែលស្ថិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ដោយសារការវាយប្រហារពីយោធាថៃ។

សិស្សានុសិស្សរត់ចេញពីសាលា

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ សិស្សានុសិស្សនៅសាលាបឋមសិក្សាស្វាយជ្រុំបាននាំគ្នារត់ប្រសេកប្រសាញចេញពីសាលាទៅផ្ទះវិញ ដោយមានអាណាព្យាបាលមួយចំនួនបានមកដឹកកូនៗរបស់ខ្លួនត្រឡប់ទៅផ្ទះវិញផងដែរ។

ស្ថានភាពតាមព្រំដែន

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ ចាប់ពីវេលាម៉ោងប្រមាណ ៥:៤០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក។

កងកម្លាំងកម្ពុជានៅតាមព្រំដែន

បើទោះបីជាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៧ រហូតដល់ព្រឹកថ្ងៃទី៨ ខែធ្នូនេះយ៉ាងណាក៏ដោយ កងកម្លាំងកម្ពុជានៅតែឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ស្ថានភាពតាមបន្ទាត់ព្រំដែន

នៅក្នុងឧប្បត្តិហេតុលើកទីពីរនេះ កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។

សាលារៀនតាមព្រំដែន

ក្រសួងអប់រំបានចេញសេចក្តីជូនដំណឹងដល់សាលារៀនទាំងអស់ឱ្យផ្អាកដំណើរការជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្ស និងបុគ្គលិកគ្រប់រូប។

administrator

Related Articles