សម្តេចតេជោ ហ៊ុន សែន ទាមទារការអត់ធ្មត់ពីកម្លាំងជួរមុខ ដោយគូសបន្ទាត់ក្រហមសម្រាប់ការតបត

សម្តេចតេជោ ហ៊ុន សែន ទាមទារការអត់ធ្មត់ពីកម្លាំងជួរមុខ ដោយគូសបន្ទាត់ក្រហមសម្រាប់ការតបត

(រាជធានីភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារសំខាន់តាមបណ្តាញសង្គមការងារផ្លូវការ ដោយទាមទារឱ្យកម្លាំងជួរមុខទាំងអស់រក្សាភាពអត់ធ្មត់ក្នុងការទប់ទល់នឹងការឈ្លានពាន។

សម្តេចតេជោ ហ៊ុន សែន ចេញសារសំខាន់

សម្តេចតេជោបានបញ្ជាក់ថា៖ «កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មិញ និងព្រឹកនេះក្នុងគោលបំណងទាញយើងឱ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា-ថៃ។

«បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្តិភាព។»

ស្ថានភាពតំបន់ព្រំដែន

សម្តេចតេជោក៏បានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។

សម្តេចតេជោបានសុំការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបខ្ញុំបាន និងសូមកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា។

សម្តេចតេជោ ហ៊ុន សែន និងការបញ្ជាការ

សារនេះត្រូវបានចុះផ្សាយដោយក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

administrator

Related Articles