រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដាក់សម្ពោធជាផ្លូវការនូវផលិតផលថ្មី Cambodia Sport+ ដែលជាភេសជ្ជៈអ៊ីយ៉ុងបំពេញជាតិទឹកសម្រាប់អ្នកលេងកីឡា និងអ្នកថែរក្សាសុខភាព។

ផលិតផលថ្មីនេះត្រូវបានចែកចាយនៅទីផ្សារកម្ពុជាចាប់ពីពេលនេះតទៅ ដោយស្របពេលជាមួយនឹងការកើនឡើងនៃការលេងកីឡាថែរក្សាសុខភាពក្នុងប្រទេស។ Cambodia Sport+ គឺជាភេសជ្ជៈបំពេញជាតិទឹកដែលសម្បូរទៅដោយធាតុរ៉ែចាំបាច់ជាច្រើនប្រភេទសម្រាប់រាងកាយ ជាពិសេសសារធាតុអេឡិតត្រូលីត ដែលអាចជួយបំពេញជាតិទឹកបានលឿន។

ក្រុមហ៊ុនបានប្រកាសផ្តល់ឱកាសឈ្នះរង្វាន់ដ៏ធំធេងសម្រាប់អតិថិជន រួមមាន៖ កង់ Giant ស៊េរីទំនើប ទូរស័ព្ទ Samsung Galaxy Z Fold 7 និង Galaxy Z Flip 7, Galaxy A07, នាឡិកាដៃ Galaxy Watch8, ឧបករណ៍តាមដានសុខភាព WHOOPS Health & Fitness Tracker និងរង្វាន់ផ្សេងៗជាច្រើនទៀត។
ខ្មែរ ប៊ែវើរីជីស ជារោងចក្រស្តង់ដាលំដាប់ពិភពលោកក្នុងស្រុក ដែលអាចផលិតបានភេសជ្ជៈជាច្រើនប្រភេទ រួមមាន CAMBODIA BEER, CAMBODIA COLA, ភេសជ្ជៈប៉ូវកម្លាំងជាច្រើនប្រភេទ និងផលិតផលថ្មីៗជាច្រើនទៀត។

ស្របជាមួយនឹងសន្ទុះគាំទ្រខ្លាំងលើផលិតផលខ្មែរ ក្រុមហ៊ុនបានបន្តបង្កើនភាពសម្បូរបែបលើផលិតផលខ្មែរ និងបញ្ចេញផលិតផលថ្មីៗជាច្រើនដែលទទួលបានការគាំទ្រខ្លាំងពីអតិថិជន។ Cambodia Sport+ ត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកលេងកីឡា និងអ្នកដែលត្រូវការបំពេញជាតិទឹកយ៉ាងឆាប់រហ័ស។
