អាជ្ញាធរខណ្ឌទួលគោកស្ងាត់ឈឹង បណ្តោយឲ្យអ្នកលក់ដូរលើចិញ្ចើមផ្លូវរបងមន្ទីរពេទ្យកុមារជាតិនិងពេទ្យលោកសង្ឃ

អាជ្ញាធរខណ្ឌទួលគោកស្ងាត់ឈឹង បណ្តោយឲ្យអ្នកលក់ដូរលើចិញ្ចើមផ្លូវរបងមន្ទីរពេទ្យកុមារជាតិនិងពេទ្យលោកសង្ឃ

ភ្នំពេញ៖ នៅពេលដែលអាជ្ញាធរខណ្ឌផ្សេងៗក្នុងរាជធានីភ្នំពេញកំពុងពង្រឹងសកម្មភាពរៀបចំសណ្តាប់ធ្នាប់លើដងផ្លូវ អាជ្ញាធរខណ្ឌទួលគោកវិញនៅតែស្ងៀមស្ងាត់ជាងគេ។

អ្នកលក់ដូរលើចិញ្ចើមផ្លូវ

បញ្ហាលក់ដូរអាណាធិបតេយ្យនៅតាមចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យព្រះកុសមៈ (ឬពេទ្យលោកសង្ឃ) បានកើតឡើងយូរមកហើយ ប៉ុន្តែអាជ្ញាធរខណ្ឌទួលគោកមិនទាន់ធ្វើសកម្មភាពណាមួយដើម្បីដោះស្រាយនោះទេ។ អ្នកលក់ដូរបានដាក់តាំងទំនិញរហូតដល់ពាក់កណ្តាលទ្រូងផ្លូវ បង្កឱ្យមានការរអាក់រអួលដល់អ្នកធ្វើដំណើរ។

ប្រជាពលរដ្ឋជាច្រើនបានចោទសួរថា តើអាជ្ញាធរខណ្ឌទួលគោកក្រោមការដឹកនាំរបស់លោកជា ពិសី កំពុងធ្វើអ្វីនៅ? ហេតុអ្វីបានជាពួកគេមិនឃើញការចុះទៅរៀបចំសណ្តាប់ធ្នាប់នៅតំបន់ទាំងនេះ? ការស្ងៀមស្ងាត់របស់អាជ្ញាធរបានធ្វើឱ្យប្រជាពលរដ្ឋមានការសង្ស័យថា ទំនងជាមានការទទួលអំណោយពីអ្នកលក់ដូរ។

បញ្ហាលក់ដូរអាណាធិបតេយ្យ

“បើមិនបានទទួលលាភសក្ការៈទេ សាលាខណ្ឌទួលគោកប្រាកដជាបញ្ចេញកម្លាំងទៅបោសសំអាតរៀបចំសណ្តាប់ធ្នាប់លើទីតាំងទាំងនោះហើយ” នេះជាការអះអាងរបស់ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្បែរតំបន់នោះ។

អ្នកលក់ដូរខ្លះបានរៀបចំកន្លែងលក់ដូររបស់ពួកគេឱ្យមានភាពប្រសើរឡើង ដូចជាការដាក់តាំងភ្លើងអគ្គិសនី និងសាងសង់បន្ទប់ទឹកសម្រាប់អតិថិជន ដែលបង្ហាញពីការរស់នៅយូរអង្វែងនៅលើចិញ្ចើមផ្លូវ។

ការរៀបចំកន្លែងលក់ដូរ

ប្រជាពលរដ្ឋភាគច្រើនដែលមើលឃើញស្ថានភាពនេះបានអះអាងថា អាជ្ញាធរខណ្ឌទួលគោកកំពុងមើលងាយទឹកចិត្តប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរដែលត្រូវជួបការលំបាកដោយសារភាពអនាធិបតេយ្យនៅលើដងផ្លូវ។ ពួកគេសង្ឃឹមថា អាជ្ញាធរនឹងចាត់វិធានការឆាប់ៗនេះ ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

administrator

Related Articles