អង្គរម៉ារ៉ាតុងខួប៣០ឆ្នាំ ទាក់ទាញអ្នករត់១៦,០០០នាក់ពី៨៦ប្រទេស

អង្គរម៉ារ៉ាតុងខួប៣០ឆ្នាំ ទាក់ទាញអ្នករត់១៦,០០០នាក់ពី៨៦ប្រទេស

ខេត្តសៀមរាប៖ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ បានប្រារព្ធពិធីខួបលើកទី៣០ដ៏អស្ចារ្យ ដោយមានអត្តពលិកជាតិ និងអន្តរជាតិចំនួន១៦,០០០នាក់ពី៨៦ប្រទេសចុះឈ្មោះចូលរួម។

អង្គរម៉ារ៉ាតុង២០២៥

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញមោទនភាពចំពោះសមិទ្ធផលដ៏អស្ចារ្យនៃព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ដែលបានកើនឡើងពីអ្នករត់ត្រឹម៥០០នាក់កាលពីឆ្នាំ១៩៩៦ មកដល់១៦,០០០នាក់ក្នុងឱកាសខួប៣០ឆ្នាំនេះ។

ពិធីអបអរសាទរ

ក្នុងពិធីលៀងសាយភោជន៍នៅប្រាសាទក្រវ៉ាន់ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នេះបានក្លាយជាពិធីបុណ្យដ៏ធំប្រចាំឆ្នាំ ដែលទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីលើពិភពលោក មករត់ប្រណាំង និងទស្សនាប្រាង្គប្រាសាទអង្គរ។”

អត្តពលិករត់ប្រណាំង

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ខែធ្នូ នៅតំបន់អង្គរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីទូត និងតំណាងដៃគូសហការរៀបចំជាច្រើន។ អត្តពលិកទាំងអស់នឹងត្រូវរត់លើវិញ្ញាសា២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត� និង៣គីឡូម៉ែត្រ។

ការប្រកួតម៉ារ៉ាតុង

ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នេះគឺជាកំណត់ត្រាអ្នករត់ច្រើនបំផុតក្នុងរយៈពេល៣០ឆ្នាំនៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ។

ពិធីសម្ពោធន៍

អត្ថបទសរសេរដោយ ច័ន្ទ រស្មី
កែសម្រួលដោយ ធីតា

administrator

Related Articles