សម្តេចតេជោ ហ៊ុន សែន លុបចោលកម្មវិធីទាំងអស់ ដើម្បីចូលរួមបញ្ជាកងទ័ពទប់ទល់ការឈ្លានពាន

សម្តេចតេជោ ហ៊ុន សែន លុបចោលកម្មវិធីទាំងអស់ ដើម្បីចូលរួមបញ្ជាកងទ័ពទប់ទល់ការឈ្លានពាន

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសផ្អាក និងលុបចោលរាល់កម្មវិធីការងារដែលបានគ្រោងទុកទាំងអស់ ដើម្បីផ្តោតលើការងារអាទិភាពខ្ពស់បំផុតគឺការការពារបូរណភាពទឹកដី។

ការប្រកាសសំខាន់

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា សម្តេចនឹងចូលរួមសហការដោយផ្ទាល់ជាមួយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបញ្ជា និងដឹកនាំកងកម្លាំងប្រដាប់អាវុធ ដើម្បីទប់ទល់នឹងសកម្មភាពឈ្លានពានតាមបណ្តោយព្រំដែន។

សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រី បញ្ជាលើកម្លាំងប្រដាប់អាវុធ ទប់ទល់ជាមួយការឈ្លានពាន»។

ការសម្រេចចិត្តនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងការរួបរួមគ្នារវាងថ្នាក់ដឹកនាំកំពូលជាតិ ក្នុងការធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងការពារទឹកដី។

សម្តេចតេជោក៏បានស្នើសុំការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណងជួបសម្តេច ដោយសារសម្តេចត្រូវជាប់បំពេញបេសកកម្មការពារជាតិចាំបាច់នេះ។

ប្រភព៖ ក្រសួងព័ត៍មាន

administrator

Related Articles