អ្នកយកព័ត៌មានថៃរិះគន់អានុទីន ក្រោយប្រកាសបញ្ចប់ការចរចាសន្តិភាពជាមួយកម្ពុជា

អ្នកយកព័ត៌មានថៃរិះគន់អានុទីន ក្រោយប្រកាសបញ្ចប់ការចរចាសន្តិភាពជាមួយកម្ពុជា

ភ្នំពេញ – លោក Pravit Rojanaphruk អ្នកយកព័ត៌មានជាន់ខ្ពស់របស់ថៃ បានរិះគន់លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ក្រោយពីលោកប្រកាសបញ្ចប់ដំណើរការចរចាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។

ព័ត៌មានអន្តរជាតិ

លោក Pravit បានសរសេរក្នុងបរិហាររបស់លោកថា៖ «អ្វីៗគ្រប់យ៉ាងកំពុងកើតឡើងយ៉ាងលឿនគួរឱ្យសង្ស័យ។ កាលពីសប្តាហ៍មុន លោកអានុទីនត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃរិះគន់ចំពោះការបរាជ័យក្នុងការរារាំងនិងគ្រប់គ្រងទឹកជំនន់នៅហាតយ៉ៃ រួមជាមួយនឹងរូបថតរបស់គាត់ និងជនសង្ស័យសំខាន់នៅក្នុងអាជីវកម្មតំបន់ពណ៌ប្រផេះ ដែលនាំឱ្យប្រជាប្រិយភាពរបស់អានុទីនធ្លាក់ចុះ»។

អ្នកយកព័ត៌មានរូបនេះបន្តថា៖ «សព្វថ្ងៃនេះ លោកអានុទីនកំពុងសូត្រនូវវោហាសាស្ត្រជាតិនិយម និងសង្រ្គាម ហើយប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានប្រែក្លាយទៅជាក្រុមលើកទឹកចិត្តសម្រាប់សង្រ្គាម ដែលជំរុញឱ្យចំនួនអ្នកចូលរួមកើនឡើងខ្ពស់»។

លោកបន្ថែមថា៖ «ទាំងអស់នេះកើតឡើងដោយគ្មានការព្រួយបារម្ភចំពោះផលប៉ះពាល់រយៈពេលវែងលើសេដ្ឋកិច្ច ដែលពឹងផ្អែកលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ឬប្រជាពលរដ្ឋសាមញ្ញដែលត្រូវបានជាន់ឈ្លី និងរងទុក្ខដោយសារសង្គ្រាម»។

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាសនៅរសៀលថ្ងៃចន្ទពីការបិទបណ្តាញចរចាជាមួយប្រទេសកម្ពុជា ដោយបញ្ជាក់ថាលោកលែងពិចារណាពីការជាប់ពាក់ព័ន្ធរបស់លោក ដូណាល់ ត្រាំ ឬលោក អាន់វ៉ា អ៊ីប្រាហ៊ីម ទៀតហើយ។ លោកបានសង្កត់ធ្ងន់ថា នេះជាបញ្ហាយ៉ាងតឹងរ៉ឹងរវាងប្រទេសថៃ និងកម្ពុជា។

លោក អានុទីន បានប្រជុំក្រុមប្រឹក្សាសន្តិសុខនៅព្រឹកថ្ងៃចន្ទ ក្រោយយោធាថៃបើកការវាយប្រហារមកលើកងទ័ពកម្ពុជា។ ក្រោយប្រជុំរួច លោកបានបង្ហោះលើបណ្តាញសង្គមរបស់លោកថា៖ «មុខមាត់ដែលយើងបន្តរក្សាការពារបន្ត»។

administrator

Related Articles