ទឹកជំនន់គំរាមកំហែងបាងកក ស្របពេលស៊ីហ្គេមលើកទី៣៣ចាប់ផ្ដើម

ទឹកជំនន់គំរាមកំហែងបាងកក ស្របពេលស៊ីហ្គេមលើកទី៣៣ចាប់ផ្ដើម

ទីក្រុងបាងកក រដ្ឋធានីថៃ កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ទឹកជំនន់ធ្ងន់ធ្ងររហូតដល់ចុងសប្ដាហ៍នេះ នៅពេលដែលប្រទេសកំពុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣។

ទឹកជំនន់នៅបាងកក

យោងតាមការផ្សាយរបស់ The Star កាលពីថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលក្រុងបាងកកបានប្រកាសការប្រុងប្រយ័ត្នកម្រិតខ្ពស់ ដោយសារទឹកទន្លេចៅប្រាយ៉ានឹងហក់ឡើងខ្លាំងរហូតដល់ថ្ងៃសុក្រទី១២ខែធ្នូ។

ស្របពេលជាមួយគ្នា រដ្ឋបាលក្រុងបានអំពាវនាវឲ្យសហគមន៍ចំនួន១១កន្លែងដែលស្ថិតនៅជាប់មាត់ទន្លេ ត្រូវត្រៀមខ្លួនយ៉ាងពេញលេញ និងតាមដានស្ថានការណ៍ឲ្យបានដិតដល់។

ការព្រមាននេះកើតឡើងក្នុងពេលដ៏សំខាន់ នៅពេលដែលថៃចាប់ផ្ដើមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលកំពុងទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកក្នុងប្រទេស ជុំវិញបញ្ហាការរៀបចំ និងគ្រប់គ្រងមិនបានល្អ។

សូមជម្រាបថា ការប្រកួតស៊ីហ្គេមលើកទី៣៣នឹងចាប់ផ្ដើមពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ។ ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះចំនួន៦លើករួចមកហើយ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles