នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ សារព័ត៌មាន CNN បានផ្សាយព័ត៌មានថា កងកម្លាំងថៃបានបើកការវាយប្រហារតាមផ្លូវអាកាសលើទឹកដីកម្ពុជា ដោយធ្វើឱ្យភាពតានតឹងតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរផ្ទុះឡើងសាជាថ្មី។

យោងតាមការបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជា ការវាយប្រហារបានចាប់ផ្ដើមនៅយប់ថ្ងៃទី៧ ធ្នូ ដោយតំបន់ដែលទទួលរងការវាយប្រហាររួមមាន តំបន់អានសេះ តាមាន់ធំ និងតាក្របី។ កងកម្លាំងថៃក៏បានប្រើប្រាស់រថក្រោះជាច្រើនគ្រឿងបន្ថែមទៀត ដើម្បីបាញ់ប្រហារមកកាន់ទីតាំងទាំងនេះនៅព្រឹកថ្ងៃទី៨ ធ្នូ។
ស្ថានភាពនេះបានបង្កហានិភ័យធ្ងន់ធ្ងរចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្របសម្រួលឡើងកាលពីជាង២ខែមុន។ ការវាយប្រហារនេះបានធ្វើឱ្យស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជា-ថៃកាន់តែតានតឹងខ្លាំងឡើង។
អត្ថបទ៖ ភក្តី
ប្រភព៖ CNN
