កម្ពុជាបដិសេធព័ត៌មានថៃ បញ្ជាក់យោធាថៃជាអ្នកបើកការវាយប្រហារមុន នៅព្រំដែន

កម្ពុជាបដិសេធព័ត៌មានថៃ បញ្ជាក់យោធាថៃជាអ្នកបើកការវាយប្រហារមុន នៅព្រំដែន

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដែលចោទប្រកាន់ថា កម្ពុជាបានបើកការបាញ់ប្រហារមុននៅតាមបណ្តោយព្រំដែន។

កងកម្លាំងការពារព្រំដែនកម្ពុជា

ក្រសួងបានចាត់ទុកការផ្សាយនេះថាជា «ព័ត៌មានមិនពិត» និងបញ្ជាក់ច្បាស់ៗថា យោធាថៃទេដែលជាអ្នកចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជា នៅព្រឹកថ្ងៃទី៨ ធ្នូ វេលាម៉ោង ៥:០០នាទី។

យោងតាមប្រភពពីក្រសួងការពារជាតិ សកម្មភាពនេះត្រូវបានចាត់ទុកថាជាការបន្តសកម្មភាពបង្កហេតុ បន្ទាប់ពីភាគីថៃបានធ្វើសកម្មភាពញុះញង់ជាច្រើនលើកច្រើនសារអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

«នៅក្នុងឧប្បត្តិហេតុលើកទីពីរនាព្រឹកនេះ កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតទៅវិញឡើយ ដោយបន្តតាមដានការវិវត្តនៃស្ថានការណ៍ដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបំផុត» ក្រសួងការពារជាតិបានបញ្ជាក់។

កម្ពុជាបានជូនដំណឹងជាផ្លូវការជាលើកទីពីរទៅកាន់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ហើយគ្រោងនឹងស្នើឱ្យ AOT ចុះទៅកាន់ទីតាំងកើតហេតុផ្ទាល់ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកការពិត។

ការពារអធិបតេយ្យភាពកម្ពុជា

ក្រសួងបានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់កម្រិតខ្ពស់ និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។

ប្រភព៖ ក្រសួងព័ត៍មាន

administrator

Related Articles