ភ្នំពេញ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឱ្យគ្រប់រចនាសម្ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងសតិអារម្មណ៍មហាជន ឱ្យបន្តជឿជាក់ និងគាំទ្រលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនដី។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើការអំពាវនាវនេះក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តកំពង់ធំសរុបប្រមាណ៤០០នាក់ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥។

លោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តកំពង់ធំ បានអរគុណចំពោះវត្តមានរបស់សម្តេច និងរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារកសាងបក្ស និងការរៀបចំរចនាសម្ព័ន្ធគណៈចលនាមហាជន។

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ និងថ្លែងអំណរគុណចំពោះការខិតខំបំពេញការងារយ៉ាងសកម្មរបស់រចនាសម្ព័ន្ធទាំងអស់។

សម្តេចក៏បានជម្រាបជូនអង្គពិធីអំពីការវិវឌ្ឍថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយរំលេចពីការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខកងទ័ព និងធ្វើបច្ចុប្បន្នភាពស្ថានភាពការបង្ករហេតុដោយកងទ័ពថៃ។

សម្តេចបានអំពាវនាវឱ្យគ្រប់រចនាសម្ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងសតិអារម្មណ៍មហាជន ឱ្យបន្តជឿជាក់ និងគាំទ្រលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី មិនឱ្យមានការរំលោភបំពានបានជាដាច់ខាត។

ការប្រជុំនេះបានបង្ហាញពីការតភ្ជាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងរចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីពង្រឹងសាមគ្គីភាព និងការគាំទ្រចំពោះរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យជាតិ។

ព្រឹត្តិការណ៍នេះបានបង្ហាញពីភាពសកម្មរបស់រចនាសម្ព័ន្ធគណៈចលនាមហាជនក្នុងការផ្សព្វផ្សាយគោលនយោបាយ និងការពង្រឹងសតិអារម្មណ៍មហាជនឱ្យបន្តជឿជាក់ និងគាំទ្រលើរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។

ដោយ សំរិត
