ព្យាករណ៍អាកាសធាតុថ្ងៃនេះ៖ គ្មានភ្លៀងធ្លាក់ទេ តាមបណ្តាខេត្តទាំងអស់ និងភ្នំពេញ

ព្យាករណ៍អាកាសធាតុថ្ងៃនេះ៖ គ្មានភ្លៀងធ្លាក់ទេ តាមបណ្តាខេត្តទាំងអស់ និងភ្នំពេញ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយបង្ហាញថា ថ្ងៃនេះតាមបណ្តាខេត្តទាំងអស់ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

ព្យាករណ៍អាកាសធាតុ

ស្ថានភាពនេះកើតឡើងដោយសារសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន។ ខ្យល់នេះបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងទឹកដីព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងបន្តពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥៖

១. តំបន់វាលទំនាប៖

សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងអតិបរមា២៩°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៦ម៉ែត្រ/វិនាទី និងមានខ្យល់កន្ត្រាក់។ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

តំបន់វាលទំនាប

២. តំបន់ខ្ពង់រាប៖

សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងអតិបរមា២៩°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី និងមានខ្យល់កន្ត្រាក់។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំ ដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។

៣. តំបន់មាត់សមុទ្រ៖

សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងអតិបរមា៣០°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី និងមានខ្យល់កន្ត្រាក់។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។

តំបន់មាត់សមុទ្រ

សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងរៀបចំផែនការធ្វើដំណើរបានស្រួល។

ដោយ៖ សិលា

administrator

Related Articles