យោធាថៃបាញ់ប្រហារព្រំដែន សាលារៀនឧត្តរមានជ័យត្រូវបិទទ្វារភ្លាមៗ

យោធាថៃបាញ់ប្រហារព្រំដែន សាលារៀនឧត្តរមានជ័យត្រូវបិទទ្វារភ្លាមៗ

ខេត្តឧត្តរមានជ័យ – ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកដំណើរការសាលារៀនតាមព្រំដែនកម្ពុជា-ថៃភ្លាមៗ ក្រោយយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

ស្ថានភាពព្រំដែន

ក្រសួងការពារជាតិបានបញ្ជាក់ថា ចាប់ពីម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ។

ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រះលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

កងកម្លាំងកម្ពុជា

ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន។

កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

អត្ថបទសរសេរដោយ សហការី
កែសម្រួលដោយ កៀន សុឃាក់

administrator

Related Articles