ថៃបន្តវាយប្រហារកម្ពុជា ប្រើយន្តហោះ F-16 រំលោភកិច្ចព្រមព្រៀងសន្តិភាព

ថៃបន្តវាយប្រហារកម្ពុជា ប្រើយន្តហោះ F-16 រំលោភកិច្ចព្រមព្រៀងសន្តិភាព

ភ្នំពេញ – សារព័ត៌មានកូរ៉េជាច្រើនដូចជា news1, v.daum និង fmkorea បានចុះផ្សាយអត្ថបទព្រោងព្រាតនៅថ្ងៃទី៨ ធ្នូ ដោយលើកឡើងថា ថៃបន្តការវាយប្រហារតាមផ្លូវអាកាសមកលើប្រទេសកម្ពុជា ដែលជាការរំលោភលើកិច្ចព្រមព្រៀងសន្តិភាព។

កងទ័ពកម្ពុជា

សារព័ត៌មានទាំងនេះបានដកស្រង់សម្ដីអ្នកនាំពាក្យកងទ័ពថៃដែលប្រកាសថា «ខ្លួនបានបើកការវាយប្រហារផ្លូវអាកាសមកលើប្រទេសកម្ពុជា ជាមួយនឹងយន្តហោះចម្បាំង F-16»។

ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់ថា នាវេលាម៉ោង ១៤:១៥នាទីថ្ងៃអាទិត្យ យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ទីតាំងព្រលានថ្ម

ក្នុងហេតុការណ៍បាញ់ប្រហារនោះ ទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០ ខណៈភាគីកម្ពុជាមិនបានបាញ់តបតនោះទេ។

កម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីធានាឲ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

កិច្ចប្រជុំអាស៊ាន

គួរបញ្ចាក់ថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បានចុះហត្ថលេខានៅក្នុងខែតុលា តាមរយៈការសម្របសម្រួលពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។

ប៉ុន្តែការប៉ះទង្គិចគ្នារវាងភាគីទាំងពីរ រួមទាំងកន្លងមកថៃមានចេតនាយកបញ្ហាមីនជាលេសចោទកម្ពុជា ដោយនាំឲ្យការប្រយុទ្ធគ្នានៅតែបន្ត។

administrator

Related Articles