លោក ដូណាល់ ត្រាំ ទទួលពានរង្វាន់សន្តិភាព FIFA ក្នុងពិធីចាប់ឆ្នោត World Cup 2026

លោក ដូណាល់ ត្រាំ ទទួលពានរង្វាន់សន្តិភាព FIFA ក្នុងពិធីចាប់ឆ្នោត World Cup 2026

វ៉ាស៊ីនតោន៖ ក្នុងពិធីចាប់ឆ្នោត FIFA World Cup 2026 ដ៏អធិកអធម នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានទទួលពានរង្វាន់ «FIFA សន្តិភាព» ដែលជាពានរង្វាន់ថ្មីរបស់សហព័ន្ធបាល់ទាត់ពិភពលោក។

ពិធីចាប់ឆ្នោត World Cup 2026

ពិធីចាប់ឆ្នោតដែលរៀបចំនៅមជ្ឈមណ្ឌល Kennedy កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានចាប់ផ្តើមការរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះរួមគ្នា។ ព្រឹត្តិការណ៍នេះនឹងមានក្រុមសរុបរហូតដល់៤៨ក្រុម ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ដែលមានលីអូណែល ម៉េស៊ី ជាអ្នកដឹកនាំ នឹងចាប់ផ្តើមភារកិច្ចការពារតំណែងជើងឯកពានរង្វាន់ដែលពួកគេបានឈ្នះនៅក្នុងប្រទេសកាតាឆ្នាំ២០២២។ ពួកគេនឹងត្រូវតទល់ជាមួយនឹងអាល់ហ្សេរី អូទ្រីស នៅក្នុងពូល J រួមទាំងហ្ស៊កដានីជាក្រុមបង្ហាញខ្លួនលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ក្រុមបាល់ទាត់ World Cup

ចំណែកក្រុមជើងឯកទ្វីបអឺរ៉ុប (Euro) ឆ្នាំ២០២៤ អេស្ប៉ាញ ដែលត្រូវបានគេចាត់ទុកថាក្រុមលេចធ្លោជាងគេប្រជែងជើងឯក World Cup ឆ្នាំ២០២៦ នឹងចាប់ផ្តើមយុទ្ធនាការតទល់នឹងកាប់វែរ ដែលជាក្រុមបង្ហាញខ្លួនជុំផ្តាច់ព្រ័ត្រលើកដំបូង ព្រមទាំងអ៊ុយរូហ្គាយ និងអារ៉ាប៊ីសាអូឌីត នៅក្នុងពូល H។

លោក ដូណាល់ ត្រាំ បានទទួលពានរង្វាន់ «FIFA សន្តិភាព» ទទួលផ្ទាល់ដៃពីប្រធាន FIFA លោក Gianni Infantino។ លោកត្រាំបានថ្លែងថា៖ “វាពិតជាកិត្តិយសដ៏អស្ចារ្យមួយក្នុងជីវិតរបស់ខ្ញុំ និងជាកិត្តិយសដ៏អស្ចារ្យមួយផងដែរ ដែលបានសហការជាមួយលោក Gianni ដើម្បីធ្វើការងារដ៏អស្ចារ្យមួយ។”

FIFA World Cup ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ លើកនេះមានក្រុមចូលរួមសរុប៤៨ក្រុម ដែលបច្ចុប្បន្នបានរកឃើញចំនួន៤២ក្រុមរួចហើយ។

administrator

Related Articles