អ្នកស្រុកហាតយ៉ៃខឹងសម្បា រដ្ឋាភិបាលលាក់តួលេខស្លាប់ និងធ្វើការយឺតយ៉ាវក្នុងការសម្អាតកាកសំណល់

អ្នកស្រុកហាតយ៉ៃខឹងសម្បា រដ្ឋាភិបាលលាក់តួលេខស្លាប់ និងធ្វើការយឺតយ៉ាវក្នុងការសម្អាតកាកសំណល់

អ្នកស្រុកនៅខេត្តហាតយ៉ៃ ប្រទេសថៃ កំពុងផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល ដោយសារតែការលាក់តួលេខមនុស្សស្លាប់ពីគ្រោះទឹកជំនន់ និងការយឺតយ៉ាវក្នុងការជួយសម្អាតកាកសំណល់។

ទឹកជំនន់នៅហាតយ៉ៃ

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សមាជិកសភា Chaiyong Maneerungsakul បានរិះគន់ខ្លាំងៗដល់រដ្ឋាភិបាលទីក្រុងបាងកក ដែលធ្វើការយឺតយ៉ាវក្នុងការបោសសម្អាតកាកសំណល់ពីទឹកជំនន់នៅហាតយ៉ៃ ទុកឲ្យសំរាមនៅសល់ចោលគរដូចភ្នំ។

ដំបូង អាជ្ញាធរប៉ាន់ស្មានថា ទឹកជំនន់បានបង្កើតកាកសំណល់ប្រមាណ ២០០,០០០ តោន ប៉ុន្តែឥឡូវកម្មករក្រុងនិងអ្នកជំនាញជឿថា តួលេខពិតប្រាកដគឺជិតដល់ ១លានតោន។

កាកសំណល់ទឹកជំនន់

តាមការអះអាងរបស់លោក កាកសំណល់បានបង្កហានិភ័យខ្លាំងណាស់ដល់សុខភាពប្រជាជន ជាពិសេសហានិភ័យធំបំផុតអំពីសុវត្ថិភាពមុនពេលព្យុះភ្លៀងវាយប្រហារនៅថ្ងៃ១៤ធ្នូខាងមុខនេះ។

ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងប្រទេស គឺមានចំនួន២៦៧នាក់។

លើសពីនេះ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ បានចេញរបាយការណ៍ថា មនុស្ស ២៣៦,៣៧៥នាក់ កំពុងបន្តរងផលប៉ះពាល់។

ទឹកជំនន់នៅតែបង្កទុក្ខលំបាកនៅឡើយដល់ដល់ពលរដ្ឋ ៨៤,៤៥០គ្រួសារនៅភូមិចំនួន៥៣៤ នៃ១០១ឃុំ ក្នុង២២ស្រុក របស់ខេត្តចំនួន៥ ដូចជា៖ Surat Thani, Nakhon Si Thammarat, Trang, Phatthalung និង Songkhla។

administrator

Related Articles