រថយន្ត Ford ជាង ១២០ គ្រឿង នាំអតិថិជន ៦០០ នាក់ ទៅស្វែងរកភាពអស្ចារ្យនៅមណ្ឌលគិរីក្នុងកម្មវិធី Adventure លើកទី ១៩

រថយន្ត Ford ជាង ១២០ គ្រឿង នាំអតិថិជន ៦០០ នាក់ ទៅស្វែងរកភាពអស្ចារ្យនៅមណ្ឌលគិរីក្នុងកម្មវិធី Adventure លើកទី ១៩

Ford Adventure 2025

រាជធានីភ្នំពេញ, ថ្ងៃទី ៥ ធ្នូ ២០២៥ – ក្រុមហ៊ុន RMA Cambodia ដែលជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រកាសពីកម្មវិធីដំណើរកម្សាន្ត Ford Adventure ឆ្នាំ ២០២៥ លើកទី ១៩ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី។

Ford convoy

កម្មវិធីដ៏អស្ចារ្យនេះ ដែលមានរយៈពេល ៣ ថ្ងៃ ២ យប់ នឹងរៀបចំចំនួន ២ លើក៖ លើកទី១ ចាប់ពីថ្ងៃទី ១២-១៤ ធ្នូ និងលើកទី២ ចាប់ពីថ្ងៃទី ១៩-២១ ធ្នូ។ ក្បួនរថយន្តជាង ១២០ គ្រឿង នឹងនាំអ្នកចូលរួមជាង ៦០០ នាក់ ពីភ្នំពេញទៅមណ្ឌលគិរី។

Ford Adventure activities

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្ត Ford បានអះអាងថា៖ “កម្មវិធីនេះមានគោលដៅសំខាន់៣៖ ទី១ អតិថិជនអាចរីករាយជាមួយគ្រួសារ ទី២ គាំទ្រវិស័យទេសចរណ៍ និងទី៣ ទទួលបានបទពិសោធន៍បោះជំរុំនៅរមណីយដ្ឋានធម្មជាតិ។”

Ford Adventure sponsors

កម្មវិធីនេះទទួលបានការឧបត្ថម្ភពីដៃគូសហការសំខាន់ៗដូចជា TotalEnergies, BSP Finance, KB Daehan Specialized Bank និង Fuji Aire។ លោក Jeon Yongsun នាយកផ្នែកទីផ្សារនៃ KB Daehan បានបញ្ជាក់ថា៖ “យើងសប្បាយចិត្តដែលអាចចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលមិនត្រឹមតែបង្ហាញពីភាពធន់នៃរថយន្ត Ford ប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់បទពិសោធន៍ដំណើរកម្សាន្តដ៏អស្ចារ្យ។”

Ford Adventure charity

ក្រៅពីការទស្សនារមណីយដ្ឋានធម្មជាតិ និងការបោះជំរុំ កម្មវិធីនេះក៏នឹងមានការចែកអំណោយសប្បុរសធម៌ទៅកាន់គ្រួសារក្រីក្រជាង ៤០០ គ្រួសារនៅមណ្ឌលគិរីផងដែរ។

Ford Adventure team

លោក Teng Ying Qin អគ្គនាយករងផ្នែកអាជីវកម្មលក់រាយនៃ TotalEnergies បានបន្ថែមថា៖ “សម្រាប់ពួកយើង កម្មវិធីនេះមិនមែនគ្រាន់តែជាដំណើរកម្សាន្តទេ តែជាចក្ខុវិស័យមួយដើម្បីបង្កើនចំណងទំនាក់ទំនងជាមួយអតិថិជន។”

Ford Adventure preparation

កម្មវិធី Ford Adventure ឆ្នាំ ២០២៥ នេះ គឺជាការបន្តនៃប្រពៃណីដ៏យូរអង្វែងរបស់ RMA Cambodia ក្នុងការរៀបចំដំណើរកម្សាន្តសម្រាប់អតិថិជន Ford ជារៀងរាល់ឆ្នាំ ដោយបានចាប់ផ្តើមពីឆ្នាំ ២០០៧ មកម្ល៉េះ។

Ford Adventure finale

administrator

Related Articles