រដ្ឋមន្ត្រីសុខាភិបាលដាក់បទបញ្ជាបន្ទាន់ ត្រៀមគ្រូពេទ្យឆ្លើយតបស្ថានភាពព្រំដែនកម្ពុជា-ថៃ

រដ្ឋមន្ត្រីសុខាភិបាលដាក់បទបញ្ជាបន្ទាន់ ត្រៀមគ្រូពេទ្យឆ្លើយតបស្ថានភាពព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ពីការត្រៀមខ្លួនបន្ទាន់របស់ប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយទាមទារឱ្យគ្រូពេទ្យទាំងអស់មានក្រមសីលធម៌វិជ្ជាជីវៈព្យាបាលជូនអ្នកជំងឺ។

កិច្ចប្រជុំក្រសួងសុខាភិបាល

ក្នុងកិច្ចប្រជុំកម្រិតដឹកនាំលើកទី១ នៃខែធ្នូ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃចន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីបានដាក់បទបញ្ជាឱ្យប្រព័ន្ធសុខាភិបាលត្រូវត្រៀមខ្លួនពេញលេញ ដើម្បីឆ្លើយតបនឹងស្ថានភាពព្រំដែន ដោយអ្នកជំងឺណាមួយត្រូវបញ្ជូនទៅកាន់មណ្ឌលសុខភាពជិតបំផុត ទោះបីនៅតាមខេត្ត ស្រុក ឃុំ ឬរាជធានីក៏ដោយ។

យុទ្ធសាស្រ្តសុខាភិបាល

លោកបានផ្តោតលើការអនុវត្តផែនការយុទ្ធសាស្រ្តឡើងវិញ និងសហការយ៉ាងជិតស្និទ្ធរវាងមន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន ដើម្បីធានាការជួយសង្រ្គោះទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ក្នុងនោះ លោកបានណែនាំចំណុចសំខាន់ៗ៖
១. ត្រៀមខ្លួននិងពង្រឹងការឆ្លើយតបបន្ទាន់ទៅនឹងស្ថានភាពព្រំដែន
២. ពង្រឹងការប្រាស្រ័យទាក់ទងពីហានិភ័យឱ្យបានច្បាស់លាស់
៣. រៀបចំឱសថ សម្ភារៈពេទ្យ ឈាម និងក្រុមគ្រូពេទ្យជំនាញ
៤. មន្ត្រីសុខាភិបាលត្រូវចេះការពារខ្លួន
៥. ធានាសេវាសុខភាពគុណភាព ជាពិសេសសម្រាប់មាតា ទារក និងកុមារ

កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលទាំងអស់ រួមទាំងតាមប្រព័ន្ធ Zoom សម្រាប់ប្រធានមន្ទីរសុខាភិបាលខេត្ត។

administrator

Related Articles