រញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៦ រ៉ិចទ័របានវាយប្រហារភាគឦសានប្រទេសជប៉ុន នាំឱ្យមានការទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ និងការជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីតំបន់គ្រោះថ្នាក់។

តាមការផ្សាយរបស់ BBC រញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១១:១៥ នាទីយប់ថ្ងៃចន្ទទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានជម្រៅ ៥០ គីឡូម៉ែត្រ និងមានចំណុចកណ្តាលប្រហែល ៨០ គីឡូម៉ែត្រពីតំបន់ Aomori។
ភ្នាក់ងារឧតុនិយមជប៉ុនបានចេញសញ្ញាព្រមានស៊ូណាមិយ៉ាងប្រញាប់ប្រញាល់ ប៉ុន្តែក្រោយមកត្រូវបានដកចេញវិញ។ ទោះបីជាមិនមានមនុស្សស្លាប់ក៏ដោយ ក៏មានអ្នករបួសចំនួន ៧ នាក់ និងមានការព្រមានពីរញ្ជួយដីថ្មីអាចកើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ។
ជប៉ុនជាប្រទេសមួយដែលងាយរងគ្រោះដោយរញ្ជួយដីបំផុត ដោយមានរញ្ជួយដីកើតឡើងយ៉ាងហោចណាស់រៀងរាល់ប្រាំនាទីម្តង។ ឥណ្ឌូណេស៊ីក៏បានប្រកាសសញ្ញាព្រមានស៊ូណាមិដែរ ក្រោយរញ្ជួយដីខ្លាំងនៅហ្វីលីពីន។
