ខណ្ឌ៧មករា រៀបចំវេទិកាសាធារណៈ ដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ និងទទួលសំណូមពរពលរដ្ឋ

ខណ្ឌ៧មករា រៀបចំវេទិកាសាធារណៈ ដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ និងទទួលសំណូមពរពលរដ្ឋ

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានរៀបចំវេទិកាសាធារណៈនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីស្ដាប់យោបល់ និងសំណូមពរពីប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍមូលដ្ឋាន។

វេទិកាសាធារណៈខណ្ឌ៧មករា

ក្នុងវេទិកានេះ អាជ្ញាធរខណ្ឌបានផ្តល់ឱកាសដល់ពលរដ្ឋអាចចូលរួមផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដោយសន្យានឹងពិចារណាដោះស្រាយភ្លាមៗ។

ការពិភាក្សាក្នុងវេទិកា

កញ្ញា អៀង អាយស៉ីញ អាជីវករលក់ម៉ូតូលើផ្លូវព្រះសីហនុ បានសាទរចំពោះអាជ្ញាធរដែលយកចិត្តទុកដាក់លើប្រជាពលរដ្ឋ។ នាងបានចូលរួមសហការជាមួយអាជ្ញាធរក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ ដោយដាក់តាំងលក់ម៉ូតូត្រឹមតែ២ជួរ និងទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង។

អាជីវករលក់ម៉ូតូ

លោក ថេង សុថុល បានសំណូមពរទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសោភ័ណភាពដងផ្លូវ និងងាយស្រួលសម្រាប់អ្នកថ្មើរជើង ឆ្លងកាត់ ការពារគ្រោះថ្នាក់។

ការសន្ទនាជាមួយអាជ្ញាធរ

គួររំលឹកថា កន្លងមកលោកអភិបាលខណ្ឌ៧មករា បានដឹកនាំដោយផ្ទាល់ចុះផ្សព្វផ្សាយបញ្ហាសណ្ដាប់ធ្នាប់ទៅដល់អាជីវករលក់ម៉ូតូលើផ្លូវព្រះសីហនុ មានជាង៤០ទីតាំង ដោយមានតែប្រមាណជាង២០ទីតាំងទៀតតែប៉ុណ្ណោះ មិនទាន់បានចូលរួម។

ការប្រជុំវេទិកា

administrator

Related Articles