វៀតណាមចេញសំឡេងអំពាវនាវឲ្យកម្ពុជា-ថៃឈប់បាញ់ និងវិលត្រឡប់ទៅរកការសន្ទនា

វៀតណាមចេញសំឡេងអំពាវនាវឲ្យកម្ពុជា-ថៃឈប់បាញ់ និងវិលត្រឡប់ទៅរកការសន្ទនា

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម

ប្រទេសវៀតណាមបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងជំរុញឲ្យកម្ពុជា និងថៃបង្ហាញការអត់ធ្មត់ជាអតិបរមា និងវិលត្រឡប់ទៅរកការសន្ទនា បន្ទាប់ពីការប៉ះទង្គិចគ្នាតាមជាយដែនរវាងប្រទេសជាសមាជិកអាស៊ានទាំងពីរបានបង្កឲ្យមានការភ័យខ្លាចពីភាពអស្ថិរភាពកាន់តែធ្ងន់ធ្ងរ។

យោងតាមការចុះផ្សាយរបស់ Voice of Vietnam កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បាននិយាយថា វៀតណាម «មានការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះភាពតានតឹងដែលកំពុងកើនឡើងតាមបណ្ដោយព្រំដែន ហើយបានអំពាវនាវឲ្យភាគីទាំងពីរអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់របស់ពួកគេ និងចៀសវាងការប្រើប្រាស់កម្លាំង។

កិច្ចប្រជុំអាស៊ាន

លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា «ក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកអាស៊ានដូចគ្នា វៀតណាមជំរុញឲ្យភាគីទាំងពីរដោះស្រាយភាពចម្រូងចម្រាសតាមរយៈសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ»។

លោកស្រី Pham បានបញ្ជាក់ទៀតថា ប្រទេសវៀតណាមនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងនៃការសន្ទនា និងបទឈប់បាញ់ «ដើម្បីស្តារសន្តិភាព និងកិច្ចសហប្រតិបត្តិការតាមបណ្ដោយព្រំដែន» ក្នុងស្មារតីសាមគ្គីភាពអាស៊ាន។

សន្តិភាពអាស៊ាន

administrator

Related Articles