យោធាថៃបាញ់ប្រហារជនស៊ីវិលកម្ពុជា ក្រសួងការពារជាតិថ្កោលទោសយ៉ាងខ្លាំង

យោធាថៃបាញ់ប្រហារជនស៊ីវិលកម្ពុជា ក្រសួងការពារជាតិថ្កោលទោសយ៉ាងខ្លាំង

**ភ្នំពេញ៖** ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់យោធាថៃលើប្រជាជនស៊ីវិលកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ព្រំដែនកម្ពុជា-ថៃ

យោធាថៃបានពង្រីកការវាយប្រហារមកលើខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ការវាយប្រហារនេះបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។ ការវាយប្រហារនេះកើតឡើងក្រោយពីការបាញ់ប្រហារមុនៗនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ការបាញ់ប្រហារនៅព្រំដែន

ក្រសួងការពារជាតិកម្ពុជាបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើឈ្លានពានយ៉ាងកម្រោល សាហាវ ឃោរឃៅ និងល្មោភសង្គ្រាមរបស់ថៃ ដែលបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ទោះបីជាមានការបង្កហេតុ និងការផ្សព្វផ្សាយព័ត៌មានមិនពិតពីភាគីថៃក៏ដោយ កងកម្លាំងកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដោយជ្រើសរើសការដោះស្រាយបញ្ហាតាមរយៈសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

administrator

Related Articles