ថៃបើកការវាយប្រហារតាមអាកាសលើកម្ពុជា បំបែកផែនការសន្តិភាពត្រាំបណ្ដាលជនស៊ីវិលស្លាប់របួស

ថៃបើកការវាយប្រហារតាមអាកាសលើកម្ពុជា បំបែកផែនការសន្តិភាពត្រាំបណ្ដាលជនស៊ីវិលស្លាប់របួស

ភ្នំពេញ – សារព័ត៌មានអន្តរជាតិពីសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ីបានរាយការណ៍យ៉ាងច្បាស់ថា ប្រទេសថៃគឺជាអ្នកបើកការវាយប្រហារតាមអាកាសលើប្រទេសកម្ពុជា ដែលជាការដួលរលំដ៏ធ្ងន់ធ្ងរបំផុតនៃកិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមដោយលោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ។

ការវាយប្រហារតាមអាកាស

យោងតាមការផ្សព្វផ្សាយអាមេរិកដូចជា CNN និង AP កងទ័ពអាកាសថៃបានកំណត់គោលដៅវាយពីលើអាកាសទៅលើឃ្លាំងអាវុធ មជ្ឈមណ្ឌលបញ្ជាការ និងទីតាំងភស្តុភាររបស់កម្ពុជា។ ការវាយប្រហារនេះបានកើតឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបក៏បានធ្វើការផ្សព្វផ្សាយរិះគន់បន្តគ្នាដែរ ដោយកាសែត Telegram របស់អង់គ្លេសបានបញ្ជាក់ថា ថៃទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជា ដែលស្មើនឹងការបំបែកផែនការសន្តិភាពដែលផ្ដួចផ្ដើមដោយលោកត្រាំ។

ផ្ទៃអាកាសកម្ពុជា

សារព័ត៌មានមជ្ឈិមបូព៌ាបានផ្ដល់របាយការណ៍ស្រដៀងគ្នា ដោយទូរទស្សន៍របស់ប្រទេសកាដាបានរាយការណ៍ដោយស្រង់សម្ដីថៃដែលទទួលស្គាល់ថា បានប្រើយន្តហោះចម្បាំង F-16 របស់អាមេរិកវាយលុកដែនអាកាសកម្ពុជា។

ទូរទស្សន៍ CNA របស់ប្រទេសសិង្ហបុរីក៏បានរាយការណ៍ថា កងកម្លាំងថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា ដោយបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនបានសងសឹកទេ។

ផលវិបាកការវាយប្រហារ

កាសែតជប៉ុន និងទូរទស្សន៍ចិនបានពណ៌នាការវាយប្រហារតាមអាកាសរបស់ថៃចំពេលមានភាពតានតឹងតាមព្រំដែនកើតមានឡើងវិញ។ គ្រប់សារព័ត៌មានទាំងនេះក៏បានរំលេចចោទប្រកាន់មកលើប្រទេសថៃដែលបានបើកការបាញ់មកលើប្រទេសកម្ពុជាមុន។

ក្នុងនោះកម្ពុជាក៏បានកំណត់ត្រាការបាញ់ផ្លោងដោយកងទ័ពថៃចូលទឹកដីកម្ពុជា ដែលបណ្ដាលឲ្យពលរដ្ឋខ្មែរ ៤ នាក់ស្លាប់ ៩ នាក់របួស ឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងរាប់ម៉ឺននាក់ត្រូវបានភៀសខ្លួន។

ដោយ៖ សិលា

administrator

Related Articles