រដ្ឋមន្ត្រីព័ត៌មានថ្កោលទោសការបំផ្លាញប្រាសាទតាក្របី ប្រៀបធៀបជាមួយការដណ្តើមកូនពីម្តាយក្លែងក្លាយ

រដ្ឋមន្ត្រីព័ត៌មានថ្កោលទោសការបំផ្លាញប្រាសាទតាក្របី ប្រៀបធៀបជាមួយការដណ្តើមកូនពីម្តាយក្លែងក្លាយ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រៀបធៀបស្ថានភាពប្រាសាទតាក្របីជាមួយការរស់នៅរវាងម្តាយបង្កើត និងម្តាយក្លែងក្លាយ។

ប្រាសាទតាក្របី

លោករដ្ឋមន្ត្រីបានពន្យល់ថា៖ “ម្តាយបង្កើតថែរក្សាបីបមថ្មមថ្នាក់កូនស្ងួនមិនឱ្យនរណាមកប៉ះពាល់ឡើយ ហើយក៏មិនហ៊ានធ្វើបាបកូនឡើយ។ តែម្តាយក្លែងក្លាយគេមិនខ្លាចនឹងធ្វើបាបកូនដែលគេដណ្តើមយកនោះឡើយ ព្រោះមកពីកូននោះមិនមែនកូនគេពិតប្រាកដ គេមិនខ្លាចធ្វើឱ្យកូននោះឈឺឡើយ។”

ការខូចខាតប្រាសាទ

លោករដ្ឋមន្ត្រីបានថ្លែងបន្តថា ឃើញរូបភាពនេះ ពិតជាសោកស្តាយណាស់នូវសម្បត្តិបេតិកភណ្ឌពីដូនតាខ្មែរដ៏ល្អប្រពៃ «ប្រាសាទតាក្របី»។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។

ប្រាសាទខ្មែរ

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។

មរតកវប្បធម៌

ដោយ៖ តារា

administrator

Related Articles