យោធាថៃបន្តបាញ់ប្រហារប្រើគ្រាប់កាំភ្លើង 105mm លើទីតាំងអូរភ្លុកដំរី ខេត្តពោធិ៍សាត់

យោធាថៃបន្តបាញ់ប្រហារប្រើគ្រាប់កាំភ្លើង 105mm លើទីតាំងអូរភ្លុកដំរី ខេត្តពោធិ៍សាត់

ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ យោធាថៃបានបន្តសកម្មភាពបាញ់ប្រហារប្រើគ្រាប់កាំភ្លើងប្រភេទ ១០៥មិល្លីម៉ែត្រ មកលើទីតាំងអូរភ្លុកដំរី ខេត្តពោធិ៍សាត់ ដោយសកម្មភាពនេះនៅតែបន្តដល់ពេលនេះ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ស្ថានការណ៍ព្រំដែន

យោធាថៃបានចាប់ផ្តើមសកម្មភាពពីម៉ោង ០៤:៥៨ ដល់ ០៥:២៥ នាទី ដោយប្រើដ្រូនខ្នាតធំហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ។ នៅវេលាម៉ោង ០៥:៣០ ដល់ ០៦:១០ នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារប្រើគ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ការពារអធិបតេយ្យ

អ្នកនាំពាក្យបានអះអាងថា ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។

administrator

Related Articles