ថៃប្រកាសមិនខ្វល់ពន្ធអាមេរិក ខណៈបន្តវាយប្រហារកម្ពុជាយ៉ាងឃោរឃៅ

ថៃប្រកាសមិនខ្វល់ពន្ធអាមេរិក ខណៈបន្តវាយប្រហារកម្ពុជាយ៉ាងឃោរឃៅ

ជនស៊ីវិលកម្ពុជារងគ្រោះពីការវាយប្រហាររបស់ថៃ

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុណ បានបញ្ជាក់ជាថ្មីថា ប្រទេសថៃមិនខ្វល់នឹងការគំរាមកំហែងពន្ធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទេ ខណៈដែលកងទ័ពថៃបន្តការឈ្លានពានទ្រង់ទ្រាយធំលើទឹកដីកម្ពុជា។

ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន Thai Enquirer នាថ្ងៃទី៩ ធ្នូ បង្ហាញពីជំហររឹងមាំរបស់ថៃក្នុងសង្រ្គាមបច្ចុប្បន្ន។

ស្ថានភាពជនស៊ីវិលកម្ពុជា

កងទ័ពថៃបានចាប់ផ្តើមការវាយប្រហារតាំងពីថ្ងៃអាទិត្យមក ដោយប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកលើទីតាំងយោធា និងតំបន់ស៊ីវិលជាច្រើនកន្លែង។ ត្រឹមព្រឹកថ្ងៃអង្គារ គិតបានជនស៊ីវិលកម្ពុជា៧នាក់ស្លាប់ និង២០នាក់រងរបួស។

លោក អានុទីន បានបដិសេធលទ្ធភាពចរចាភ្លាមៗជាមួយកម្ពុជា ដោយថ្លែងយ៉ាងច្បាស់ថា៖ «គ្មានការចរចាទៀតទេ។ ប្រសិនបើកម្ពុជាចង់ឈប់បាញ់គ្នា កម្ពុជាត្រូវតែស្របតាមការចង់បានរបស់យើង»។

មេដឹកនាំយោធាជាន់ខ្ពស់ថៃ លោក Chaiyaprheuk Duangpraphat បានបញ្ជាក់ថា គោលដៅរបស់ថៃគឺបំផ្លាញសមត្ថភាពយោធាកម្ពុជាឱ្យបានរយៈពេលយូរ ដើម្បីកុំឱ្យអាចគំរាមកំហែងដល់អធិបតេយ្យភាពរបស់ថៃ។

កងទ័ពកម្ពុជាត្រៀមខ្លួនការពារទឹកដី

ចំណែកឯភាគីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងទ័ពការពារជាតិប្រើសិទ្ធិការពារខ្លួនបាញ់តបតទៅកាន់ភាគីថៃវិញ បន្ទាប់ពីអត់ធ្មត់មិនតបតនឹងការបាញ់ប្រហាររបស់ថៃរយៈពេល១ថ្ងៃ។

សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងរឹងមាំថា៖ «យើងការពារទឹកដីយើង ដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទួលលេណដ្ឋានមកបានទេ»។

ស្ថានភាពសង្រ្គាមកម្ពុជា-ថៃ

កាលពីចុងខែតុលា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងកូឡាឡំពួរ ប៉ុន្តែស្ថានភាពបច្ចុប្បន្នបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ដោយភាគីទាំងពីរប្រកាន់ជំហររឹងមាំ។

administrator

Related Articles