ក្មេងទំនេីង៤នាក់ជិះបង្ហោះម៉ូតូនៅសាលា ត្រូវនគរបាលឃាត់ខ្លួន និងដកហូតម៉ូតូ៩០ថ្ងៃ

ក្មេងទំនេីង៤នាក់ជិះបង្ហោះម៉ូតូនៅសាលា ត្រូវនគរបាលឃាត់ខ្លួន និងដកហូតម៉ូតូ៩០ថ្ងៃ

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យបានឃាត់ខ្លួនក្មេងទំនេីងចំនួន៤នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈ និងដេញវាយគ្នាក្នុងសាលារៀន។

ក្មេងទំនេីងត្រូវនគរបាលឃាត់ខ្លួន

ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រុមសិស្សទាំង៤នាក់នេះត្រូវបានអញ្ជើញមកអធិការដ្ឋាននគរបាលស្រុក ក្រោយពីបានធ្វើសកម្មភាពរំខានក្នុងសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនចាន់ថ្នាល។

សិស្សទាំង៤នាក់មានឈ្មោះដូចខាងក្រោម៖

  1. ទិត្យ ឧត្តម (១៦ឆ្នាំ) សិស្សថ្នាក់ទី១១
  2. វុធ ម៉េងលី (១៥ឆ្នាំ) សិស្សថ្នាក់ទី១០
  3. ហឿន ចំរើន (១៧ឆ្នាំ) សិស្សថ្នាក់ទី១២
  4. ធី កាសូវីណា (១៦ឆ្នាំ) សិស្សថ្នាក់ទី១២

សកម្មភាពរបស់ពួកគេបានធ្វើឱ្យអស់អ្នកកំពុងសិក្សានៅក្នុងសាលាមានការភ័យខ្លាច និងរំខានដល់សន្តិសុខសាធារណៈ។

នគរបាលធ្វើការអប់រំសិស្ស

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ហៅអាណាព្យាបាលមកស្តាប់ និងធានាយកកូនទៅព្រានប្រដៅ។ លោកគ្រូ-អ្នកគ្រូ និងនាយកសាលាក៏ត្រូវបានជម្រាបជូនផងដែរ។

នគរបាលបានដកហូតម៉ូតូ១គ្រឿង ស្លាកលេខ ភ្នំពេញ1G-7786 ដែលបានប្រើក្នុងសកម្មភាពបង្ហោះ ដោយរក្សាទុករយៈពេល៩០ថ្ងៃ ជាការព្រមាន។ ការដកហូតនេះធ្វើឡើងដើម្បីការពារកុំឱ្យមានការធ្វើសកម្មភាពបែបនេះម្តងទៀត។

តាមការបញ្ជាក់ពីអាណាព្យាបាល សកម្មភាពរបស់ក្មេងៗទាំងនេះកើតឡើងដោយសារពួកគេមិនព្រមស្តាប់តាមដំបូន្មានឪពុកម្តាយ។

ម៉ូតូត្រូវដកហូត៩០ថ្ងៃ

administrator

Related Articles