ភ្នំពេញ – កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 និងអាវុធធ្ងន់ៗផ្សេងទៀត ដើម្បីវាយប្រហារតំបន់ស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ប្រវត្តិសាស្រ្តបេតិកភណ្ឌពិភពលោករបស់កម្ពុជា ក្រោយពីមានការផ្ទុះអាវុធនៅតាមព្រំដែន។

លោក Chaiyapruek Duangprapat នាយសេនាធិការចម្រុះនៃកងយោធពលភូមិន្ទថៃ បានលើកឡើងថា៖ «គោលបំណងរបស់យើងគឺឲ្យកងទ័ពជើងគោកថៃធ្វើឲ្យកម្ពុជាមិនអាចធ្វើសកម្មភាពយោធាបានក្នុងរយៈពេលយូរ ដើម្បីសុវត្ថិភាពកូនៗ និងចៅៗរបស់យើង»។

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាសក្តែងៗថា រដ្ឋាភិបាលថៃបានបិទគ្រប់បណ្តាញទំនាក់ទំនងជាមួយកម្ពុជា និងគាំទ្រសកម្មភាពយោធាដែលប្រព្រឹត្តមកលើប្រទេសកម្ពុជា។

ទង្វើនេះបង្ហាញពីសន្តានស្រេកឃ្លានសង្គ្រាមរបស់អាជ្ញាធរថៃ ដែលព្យាយាមបង្កអមិត្តជាមួយប្រទេសជិតខាង ដើម្បីតែផលប្រយោជន៍នយោបាយប៉ុណ្ណោះ។ ផ្ទុយទៅវិញ កងទ័ពកម្ពុជាបានចូលរួមកិច្ចការមនុស្សធម៌អន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈអង្គការសហប្រជាជាតិ។
