ប៉ូលិសចាប់ជនសង្ស័យ៤នាក់ លួចទូរស័ព្ទទេសចរណ៍៩គ្រឿងនៅផ្លូវថ្មើរជើង

ប៉ូលិសចាប់ជនសង្ស័យ៤នាក់ លួចទូរស័ព្ទទេសចរណ៍៩គ្រឿងនៅផ្លូវថ្មើរជើង

ជនសង្ស័យលួចទូរស័ព្ទ

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីលួចទូរស័ព្ទពីភ្ញៀវទេសចរណ៍នៅតំបន់ផ្លូវថ្មើរជើងចតុមុខ ចំនួន៩ករណី។

ទូរស័ព្ទដែលលួចបាន

ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធនឹងករណីលួចទូរស័ព្ទភ្ញៀវទេសចរណ៍នៅផ្លូវថ្មើរជើងចតុមុខ។

ជនសង្ស័យទាំង៤នាក់មានឈ្មោះ យិន សមរ៉ា (ហៅ រ៉ា) អាយុ២០ឆ្នាំ, សាយ សុធាឧត្តម អាយុ៣៣ឆ្នាំ, រិទ្ធ មុនីរ័ត្ន អាយុ២៨ឆ្នាំ និង យិន រ៉ូឌី អាយុ៣៤ឆ្នាំ។

វត្ថុតាងក្នុងករណី

នគរបាលបានដកហូតទូរស័ព្ទចំនួន៩គ្រឿង រួមមាន iPhone 15 Plus ពណ៍ផ្កាឈូក, iPhone 16 Plus ពណ៍ផ្កាឈូក, iPhone 13 Pro Max ពណ៍មាស, iPhone 13 ពណ៍ផ្កាឈូក, iPhone 15 Pro Max ពណ៍ទឹកប្រាក់, iPhone 11 ពណ៍ខ្មៅ, iPhone 11 Pro ពណ៍ប្រផេះ, iPhone 14 Plus ពណ៍ផ្កាឈូក និង iPhone 12 mini ពណ៍ស។

លោកស្នងការរងបានបន្តថា បានប្រគល់ទូរស័ព្ទជូនជនរងគ្រោះ៧នាក់រួចហើយ នៅសល់២នាក់ទៀត។ សមត្ថកិច្ចកំពុងស្វែងរកជនរងគ្រោះ ហើយបើអ្នកណាបាត់ទូរស័ព្ទ សូមមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលទូរស័ព្ទត្រឡប់វិញ។

ដំណើរការស្រាវជ្រាវ

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី។

administrator

Related Articles