ថៃប្រើកម្លាំងយោធាវាយប្រហារកម្ពុជាជាថ្មី រំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព

ថៃប្រើកម្លាំងយោធាវាយប្រហារកម្ពុជាជាថ្មី រំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព

ព្រំដែនកម្ពុជា-ថៃ

រាជធានីភ្នំពេញ – ក្រសួងការពារជាតិកម្ពុជាបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពឈ្លានពានយោធារបស់ថៃ ដែលបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ។

យោធាថៃបានចាប់ផ្តើមវាយប្រហារមកលើទឹកដីកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ព្រ៛ានថ្ម ខេត្តព្រះវិហារ ហើយបន្តវាយប្រហាររហូតដល់ថ្ងៃទី៨ ខែធ្នូ។ ការវាយប្រហារបានពង្រីកទៅតំបន់អានសេះ និងតំបន់ផ្សេងៗទៀត។

ស្ថានភាពព្រំដែន

ក្នុងការវាយប្រហារនេះ យោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើនប្រភេទ រួមមានកាំភ្លើងត្បាល់ MT60, រថក្រោះ, កាំភ្លើងធំ 155mm, យន្តហោះចម្បាំង F-16, យន្តហោះ AT-6 និងដ្រូនទម្លាក់គ្រាប់បែក។

ក្រសួងការពារជាតិបានអះអាងថា ទង្វើនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតនូវកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបទឈប់បាញ់ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនធ្វើជាសាក្សី។

កងកម្លាំងការពារជាតិ

កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពខុសច្បាប់របស់ថៃ និងទាមទារឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា។

ទោះបីជាមានការវាយប្រហារយ៉ាងគំហុកក៏ដោយ កងកម្លាំងកម្ពុជានៅតែប្រកាន់ស្មារតីអត់ធ្មត់ខ្ពស់បំផុត និងប្តេជ្ញាចិត្តការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន។

administrator

Related Articles