បុរសស្រវឹងដេកលើផ្លូវដែក ត្រូវរថភ្លើងកិនស្លាប់យ៉ាងអាណោចអាធ័ម

បុរសស្រវឹងដេកលើផ្លូវដែក ត្រូវរថភ្លើងកិនស្លាប់យ៉ាងអាណោចអាធ័ម

រាជធានីភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបានដេកលើផ្លូវរថភ្លើង ត្រូវរថភ្លើងកិនបណ្ដាលឲ្យបែកសាច់ជាបំណែកស្លាប់យ៉ាងអាណោចអាធ័ម កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្លូវបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

កន្លែងកើតហេតុ

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់រួមទាំងជនរងគ្រោះ បានអង្គុយផឹកស៊ីតាមបណ្ដោយផ្លូវរថភ្លើងចាប់ពីល្ងាចមក។ លុះពេលយប់បន្តិច បុរសម្នាក់ដែលជាដៃគូផឹកជាមួយគ្នា បានជិះចេញទៅមុនបាត់ទៅ។

ផ្លូវរថភ្លើង

ក្រោយមក នៅពេលយប់ងងឹត រថភ្លើងមួយខ្សែបើកបរទិសដៅពីខេត្តចូលទៅភ្នំពេញ បានកិនលើបុរសដែលសង្ស័យដេកលើផ្លូវរថភ្លើង បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចពិនិត្យ

បន្ទាប់ពីកើតហេតុ អ្នកបើករថភ្លើងបានរយ៉ែថយក្រោយដើម្បីអូសយកសពបុរសនោះចេញ ហើយបន្តបើកទៅមុខចូលទៅភ្នំពេញ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យ និងបានយកសពទៅរកទុកនៅវត្តរងចាំស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ការស៊ើបអង្កេត

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ និងបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសង្កាត់។

តំបន់កើតហេតុ

សមត្ថកិច្ចនៅតែបន្តស៊ើបអង្កេតពីហេតុផលនៃហេតុការណ៍នេះ និងកំពុងស្វែងរកសាច់ញាតិរបស់ជនរងគ្រោះដើម្បីធ្វើការកំណត់អត្តសញ្ញាណ។

ការស្វែងរកសាច់ញាតិ

អត្ថបទសរសេរដោយ យឹម ឈឿន កែសម្រួលដោយ ធីតា

ការព្រមានសុវត្ថិភាព

administrator

Related Articles