ថៃប្រកាសស្ថានភាពអាសន្ន៩ខេត្ត ទឹកជំនន់ធំអាចផ្ទុះពី១១-១៦ធ្នូ

ថៃប្រកាសស្ថានភាពអាសន្ន៩ខេត្ត ទឹកជំនន់ធំអាចផ្ទុះពី១១-១៦ធ្នូ

ថៃ៖ អាជ្ញាធរថៃបានប្រកាសស្ថានភាពអាសន្ននៅខេត្តចំនួន៩ ដោយព្រមានពីគ្រោះថ្នាក់ទឹកជំនន់ភ្លាមៗ និងរលកសមុទ្រខ្ពស់ដល់២-៣ម៉ែត្រ ដែលនឹងប៉ះពាល់ចាប់ពីថ្ងៃទី១១ ដល់ទី១៦ ខែធ្នូនេះ។

ទឹកជំនន់ថៃ

យោងតាមក្រសួងធនធានទឹក និងឧតុនិយមថៃ ដែលបានចេញសេចក្តីព្រមានជាបន្ទាន់កាលពីថ្ងៃអង្គារ ប្រជាពលរដ្ឋនៅតំបន់ឆ្នេរសមុទ្រ និងភាគខាងត្បូងត្រូវត្រៀមខ្លួនជាបន្ទាន់។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានដាក់ខេត្តទាំង៩នេះក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

ខេត្តដែលនឹងរងគ្រោះខ្លាំងបំផុតមាន៖ ជុំផុន ស៊ូរ៉ាតថានី នគរស៊ីធម្មារ៉ាត ផាត់ថាឡុង សុងក្លា ប៉ាតានី យ៉ាឡា ណារ៉ាធីវ៉ាត និងប្រាជប់គីរីខាន់។ អាជ្ញាធរបានបញ្ជាឱ្យក្រុមការងារក្នុងស្រុកត្រៀមគ្រឿងចក្រធុនធ្ងន់ និងឧបករណ៍សង្គ្រោះបន្ទាន់។

ការត្រៀមខ្លួនទឹកជំនន់

អាជ្ញាធរព្រមានថា ចាប់ពីថ្ងៃទី១១-១២ធ្នូ ភ្លៀងនឹងធ្លាក់ខ្លាំងជាពិសេសនៅខេត្តប្រាជប់គីរីខាន់ និងជុំផុន។ រលកនៅឈូងសមុទ្រអាចឡើងដល់៣ម៉ែត្រ ហើយនៅសមុទ្រអង់ដាម៉ាន់អាចលើសពី២ម៉ែត្រ។ អ្នកស្រុកត្រូវអនុវត្តតាមការជូនដំណឹងផ្លូវការ និងរៀបចំគ្រឿងសំភារៈចាំបាច់។

ប្រភព៖ សុីសុីថែមស៍

administrator

Related Articles