ខ្យល់ពុលគ្របដណ្តប់បាងកក៖ ខ័ណ្ឌ៥ ឈានដល់កម្រិតគ្រោះថ្នាក់

ខ្យល់ពុលគ្របដណ្តប់បាងកក៖ ខ័ណ្ឌ៥ ឈានដល់កម្រិតគ្រោះថ្នាក់

ស្ថានភាពខ្យល់ពុលនៅទីក្រុងបាងកក ប្រទេសថៃ កំពុងធ្ងន់ធ្ងរជាខ្លាំង ដោយកម្រិត PM2.5 នៅក្នុងខ័ណ្ឌចំនួន៥ បានឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព។

ខ្យល់ពុលនៅបាងកក

ធម្មតា រដ្ឋាភិបាលថៃ បានកំណត់កម្រិតខ្យល់សុវត្ថិភាពក្នុងទីក្រុងបាងកក ត្រឹម២៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។ យ៉ាងណា តាមការផ្សាយរបស់ The Standard គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធទី១០ខែធ្នូ ខ្យល់ពុល PM2.5 នៅខ័ណ្ឌចំនួន៥ក្នុងទីក្រុងបាងកក បានឈានដល់កម្រិតលើសសុវត្ថិភាព។

តួលេខជាក់ស្តែងបង្ហាញថា នៅ Nong Khaem ខ្យល់ពុលបានឈានដល់ ៤២.៣ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់, Lat Krabang ៤១.១មីក្រូក្រាម, Bang Rak ៤១.៥មីក្រូក្រាម, Sathorn ៤០.៥មីក្រូក្រាម និង Thawi Watthana ៣៧.៩មីក្រូក្រាម។

ដ្បិតថាខ្យល់ពុលថ្មីនេះមិនទាន់ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរពណ៌ក្រហមក៏ពិតមែន ប៉ុន្តែវាបានឈានដល់កម្រិតពណ៌ទឹកក្រូចហើយ ដែលប៉ះពាល់ដល់សុខភាពខ្លាំងក្លា។

ពាក់ព័ន្ធបញ្ហានេះដែរ ថៃបានព្រមានរួចទៅហើយថា ខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ នឹងគ្របដណ្តប់រាជធានីបាងកកនិងខេត្តមួយចំនួនទៀត ពេញមួយខែធ្នូនេះតែម្តង។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles