ថៃបិទបាំងរឿងអានុទីនជាប់មេ Scammer និងទឹកជំនន់ ដោយប្រើសង្គ្រាមជាមួយកម្ពុជា

ថៃបិទបាំងរឿងអានុទីនជាប់មេ Scammer និងទឹកជំនន់ ដោយប្រើសង្គ្រាមជាមួយកម្ពុជា

ភ្លាមៗបន្ទាប់ពីថៃបើកការឈ្លានពានកម្ពុជាឡើងវិញ សារព័ត៌មានភាគច្រើននៅក្នុងប្រទេសថៃបានបិទជិតរឿងដែលនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ជាប់ពាក់ព័ន្ធនឹងមេ Scammer និងការដោះស្រាយរបស់រដ្ឋាភិបាលទីក្រុងបាងកកចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគខាងត្បូង។

ទឹកជំនន់នៅថៃ

មុនពេលថៃបើកការឈ្លានពានកម្ពុជាសាជាថ្មី មានការបែកធ្លាយរូបភាពរបស់លោក អានុទីន ជាមួយមេ Scammer ដែលបង្កឲ្យមានការសង្ស័យអំពីទំនាក់ទំនងរវាងអ្នកទាំងពីរ។ លោកអានុទីនបានប្រកែកថា រូបថតនេះគឺថតនៅប្រទេសសិង្ហបុរីភ្លាមៗបន្ទាប់ពីរដ្ឋប្រហារយោធា ដោយលោកបានជួបគាត់នៅទីនោះដោយចៃដន្យ។

ម្យ៉ាងវិញទៀត អានុទីនក៏បានរងពាក្យរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃនៅភាគខាងត្បូង ជាពិសេសស្រុកហាតយ៉ៃនៃខេត្តសុងក្លា ជុំវិញការឆ្លើយតបនិងការលាក់បាំងតួលេខជនរងគ្រោះដោយទឹកជំនន់ដ៏សាហាវ។ ពលរដ្ឋជាច្រើនបានស្តីបន្ទោសអានុទីនថាមិនសូវអើពើ ទុកឲ្យពួកគេស្លាប់ ហើយក៏មិនសូវខិតខំជួយធ្វើការបោសសម្អាតនិងស្តារឡើងវិញផងដែរក្រោយទឹកស្រក។

រឿងរ៉ាវទាំងនេះត្រូវបានបិទជិតឈឹងពេលដែលថៃបើកការឈ្លានពាន ដោយសារព័ត៌មានទាំងអស់ផ្សាយតែពីសង្គ្រាម ហើយប្រឹងលាបពណ៌និងប្រតិដ្ឋព័ត៌មានចោទប្រកាន់កម្ពុជា។ រឿងនេះត្រូវគេមើលឃើញថាជាល្បែងនយោបាយនិងចេតនារបស់រដ្ឋាភិបាលថៃ ដែលយកការធ្វើសង្គ្រាមជាមួយកម្ពុជាដើម្បីបិទបាំងទង្វើដ៏ស្មោកគ្រោករបស់ខ្លួន។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles