អានុទីនបញ្ជាក់ថា ត្រាំមិនទាន់ទាក់ទងពិភាក្សាបទឈប់បាញ់ជាមួយកម្ពុជា

អានុទីនបញ្ជាក់ថា ត្រាំមិនទាន់ទាក់ទងពិភាក្សាបទឈប់បាញ់ជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុណ បានបញ្ជាក់នៅរសៀលថ្ងៃពុធនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនទាន់ទាក់ទងមកថៃដើម្បីពិភាក្សាអំពីបទឈប់បាញ់ជាមួយកម្ពុជានៅឡើយទេ។

អានុទីន និង ត្រាំ

លោក អានុទីន បានសង្កត់ធ្ងន់ថា លោកមានឆន្ទៈក្នុងការសន្ទនាជាមួយលោក ត្រាំ ប៉ុន្តែការពិភាក្សាណាមួយត្រូវតែធ្វើតាមរយៈក្រសួងការបរទេស តាមបណ្ដាញ និងមានកាលវិភាគកំណត់ត្រឹមត្រូវ។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរយៈពេលដែលថៃនឹងបន្តឈ្លានពានកម្ពុជា ដោយបញ្ជាក់ថា វាជាបញ្ហាសន្តិសុខជាតិ។

កិច្ចប្រជុំការបរទេស

លោកបាននិយាយថា លោកនឹងឆ្លើយ និងពន្យល់លោក ត្រាំ អំពីស្ថានភាពបច្ចុប្បន្ន ព្រោះមេដឹកនាំបរទេសអាចមិនយល់ច្បាស់អំពីស្ថានភាពនៅនឹងកន្លែង។ លោកបានបញ្ជាក់ថា បទឈប់បាញ់ជាបញ្ហាដាច់ដោយឡែកមួយ ព្រោះជម្លោះនេះពាក់ព័ន្ធតែថៃ និងកម្ពុជា ប៉ុណ្ណោះ។

ព្រំដែនថៃ-កម្ពុជា

មេដឹកនាំថៃបានបន្តថា ខណៈមេដឹកនាំផ្សេងទៀតអាចចង់បានសន្តិភាព ប្រទេសថៃត្រូវតែពន្យល់ពីបញ្ហា និងមូលហេតុនៅពីក្រោយស្ថានភាពបច្ចុប្បន្ន។ ការកំណត់ពេលវេលាកិច្ចប្រជុំនៅកម្រិតថ្នាក់ដឹកនាំតម្រូវឱ្យមានការរៀបចំចំណុចពិភាក្សា រួមទាំងការចូលរួមពីរដ្ឋមន្ត្រីការបរទេស អគ្គមេបញ្ជាការ និងរដ្ឋមន្ត្រីការពារជាតិ។

កិច្ចពិភាក្សាសន្តិភាព

គួរគូសបញ្ជាក់ថា កាលពីម្សិលមិញ លោក អានុទីន បានប្រកាសថាថៃបិទការចរចាជាមួយកម្ពុជា ជុំវិញភាពតានតឹងព្រំដែនចុងក្រោយ។ យ៉ាងណាមិញ លោកបែបជានិយាយនៅថ្ងៃនេះថា លោកមិនទាន់ឃើញកម្ពុជាទាក់ទងទៅថៃសម្រាប់ការចរចា។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា ថៃបដិសេធចំពោះការសម្របសម្រួលពីភាគីទី៣ណាមួយក្នុងជម្លោះព្រំដែនជាមួយកម្ពុជាបច្ចុប្បន្ន។

administrator

Related Articles