អនុទីន ប្រើជម្លោះព្រំដែនជាមួយកម្ពុជា ដើម្បីដុតបញ្ឆេះជាតិនិយមមុនបោះឆ្នោត ប្រថុយធ្វើឱ្យត្រាំខឹង

អនុទីន ប្រើជម្លោះព្រំដែនជាមួយកម្ពុជា ដើម្បីដុតបញ្ឆេះជាតិនិយមមុនបោះឆ្នោត ប្រថុយធ្វើឱ្យត្រាំខឹង

Donald Trump

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចានវីរកុល កំពុងប្រើប្រាស់បញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដើម្បីដុតបញ្ឆេះគំនិតជាតិនិយមនៅក្នុងស្រុក មុនការបោះឆ្នោតសកលដែលនឹងធ្វើឡើងឆាប់ៗនេះ។ ការធ្វើបែបនេះកំពុងប្រថុយបង្កការខឹងសម្បារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានអួតពីការបិទបញ្ចប់សង្រ្គាមជាច្រើន រួមទាំងជម្លោះរវាងកម្ពុជា និងថៃ។

ផ្លូវដ៏លំបាកនេះដែលលោក អនុទីន បានជ្រើសរើសដើរ គឺដោយការទទូចថាជម្លោះជាមួយកម្ពុជាគឺដាច់ដោយឡែកពីកិច្ចចរចាពន្ធគយជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែលោក ត្រាំ ធ្លាប់បានលើកឡើងថា លោកបានប្រើការសម្លុតគំរាមពន្ធគយដើម្បីបញ្ចុះបញ្ចូលឱ្យកម្ពុជា និងថៃចុះកិច្ចព្រមព្រៀងសន្តិភាព។

កាលពីខែវិច្ឆិកា លោក ត្រាំ បានអំពាវនាវឱ្យមេដឹកនាំកម្ពុជា និងថៃគោរពអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីទីក្រុងបាងកកបានព្យួរការអនុវត្តតាមកិច្ចព្រមព្រៀងនេះដោយឯកតោភាគី។ លោកបានអះអាងថានឹងហៅទូរស័ព្ទទៅកាន់មេដឹកនាំទាំងពីរនៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីបញ្ចប់ជម្លោះ។

តាមក្រុមអ្នកវិភាគ លោក អនុទីន កំពុងផ្តោតយ៉ាងខ្លាំងលើការបង្កើនប្រជាប្រិយភាពនៅក្នុងស្រុកមុនការបោះឆ្នោតសកល។ លោកស្រី ស៊ូ ម៉ន អ្នកវិភាគខាងអាស៊ីប៉ាស៊ីហ្វិកបានអះអាងថា៖ «អ្នកនយោបាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនតែងតែត្រូវការបញ្ហាមួយចំនួនដើម្បីជំរុញការគាំទ្រពីប្រជាជនចំពោះរបបរបស់ពួកគេ»។

លោកស្រី ឡូរ៉ា ស្វត អ្នកវិភាគជាន់ខ្ពស់ខាងកិច្ចការអាស៊ីបានពន្យល់ថា៖ «ការវិនិយោគផ្ទាល់ខ្លួនរបស់លោក ត្រាំ នៅក្នុងការសម្របសម្រួលបទឈប់បាញ់មានន័យថា ការផ្ទុះឡើងជាថ្មីនូវអំពើហិង្សា នឹងកែប្រែទស្សនៈយល់ឃើញរបស់សហរដ្ឋអាមេរិក ចំពោះភាពគួរឱ្យទុកចិត្តបានរបស់ថៃ»។

Donald Trump speaking

ទោះជាយ៉ាងណាក៏ដោយ លោក អនុទីន ហាក់ប្រងើយកន្តើយនឹងហានិភ័យនេះ ដោយកាលពីថ្ងៃទី៨ ខែធ្នូ លោកបាននិយាយថា៖ «នេះជាជម្លោះរវាងថៃ និងអ្នកជិតខាងរបស់ខ្លួន» ហើយនៅពេលត្រូវបានសាកសួរថាតើលោកមានការបារម្ភពីកិច្ចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែរឬទេ? លោកបានឆ្លើយថាលោកមិនខ្វល់នោះទេ។

ជំហរប្រឆាំងកម្ពុជារបស់លោក អនុទីន ទទួលបានការគាំទ្រមួយចំនួនពីប្រជាជនថៃ។ ការស្ទង់មតិមួយកាលពីខែសីហា បានរកឃើញថា អ្នកត្រូវបានសម្ភាសន៍ជាងពាក់កណ្ដាលបាននិយាយថា ថៃមិនគួរមានទំនាក់ទំនងជាមួយកម្ពុជានោះទេ។

administrator

Related Articles