អគ្គិភ័យឆាបឆេះអគារការិយាល័យនៅហ្សាការតា ស្លាប់ជនរងគ្រោះជាង២២នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះ

អគ្គិភ័យឆាបឆេះអគារការិយាល័យនៅហ្សាការតា ស្លាប់ជនរងគ្រោះជាង២២នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះ

ហ្សាការតា – អគ្គិភ័យឆាបឆេះអគារការិយាល័យកម្ពស់៧ជាន់នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី បានធ្វើឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់២២នាក់ ក្នុងនោះមានស្ត្រី១៥នាក់ និងស្ត្រីមានផ្ទៃពោះម្នាក់។

អគ្គិភ័យឆេះអគារការិយាល័យនៅហ្សាការតា

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធទី១០ ខែធ្នូ ឆ្នាំ២០២៥ អគ្គិភ័យនេះចាប់ផ្តើមពីផ្ទុះថ្មនៅជាន់ទីមួយ រួចរាលដាលទៅជាន់ខាងលើ។ ក្រុមជួយសង្គ្រោះបានព្រមានថា ចំនួនជនរងគ្រោះអាចនឹងកើនឡើងទៀត។

នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងហ្សាការតាបានបញ្ជូនអ្នកពន្លត់អគ្គិភ័យចំនួន១០០នាក់ និងរថយន្តពន្លត់អគ្គិភ័យ២៩គ្រឿងទៅកាន់កន្លែងកើតហេតុ។ ប៉ូលិសនៅតែបន្តស៊ើបអង្កេតដើម្បីកំណត់មូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles