អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ស្នើឲ្យកម្ពុជា-ថៃ ឈប់បាញ់ភ្លាមៗ

អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ស្នើឲ្យកម្ពុជា-ថៃ ឈប់បាញ់ភ្លាមៗ

អគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ ដោយស្នើឲ្យភាគីទាំងពី្រអត់ធ្មត់ និងចៀសវាងការកើនឡើងជម្លោះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres

តាមរយៈសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោក Guterres បានសរសេរថា៖ «ខ្ញុំបារម្ភណាស់ចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាជាថ្មីដោយប្រដាប់អាវុធរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ខ្ញុំសូមអំពាវនាវដល់ភាគីទាំងពីរឲ្យអត់ធ្មត់ និងចៀសវាងការកើនឡើងជម្លោះបន្ថែមទៀត។»

អង្គការសហប្រជាជាតិបានអះអាងថា ជម្លោះនេះបណ្តាលឲ្យមានជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការផ្លាស់ទីលំនៅនៅតាមព្រំដែនទាំងពីរ។

ឯសហរដ្ឋអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍ដាក់សម្ពាធដែរ ដោយរដ្ឋមន្ត្រីការបរទេស Marco Rubio បាននិយាយថា៖ «អាមេរិកព្រួយបារម្ភខ្លាំងណាស់ បន្ទាប់ពីការប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ។»

ទីក្រុងវ៉ាស៊ីនតោនបានជំរុញឲ្យភាគីទាំងសងខាងត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីអាមេរិកធ្វើជាសាក្សី។

administrator

Related Articles