
ខេត្តពោធិ៍សាត់៖ អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអាទិភាពដើម្បីការពារប្រជាពលរដ្ឋពីកម្ចីខុសច្បាប់។

លោក ឡាយ សុខហេង បានថ្លែងក្នុងសិក្ខាសាលានៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា៖ “កម្ចីខុសច្បាប់កំពុងរាតត្បាតនៅកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលលើសលប់ និងប្រឈមមុខនឹងការគំរាមកំហែង។”

លោកបន្តថា ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយតម្លាភាព និងក្រមសីលធម៌ ផ្តល់គុណតម្លៃសំខាន់សម្រាប់អ្នកប្រើប្រាស់។ ការពង្រីកសេវាហិរញ្ញវត្ថុតាមរយៈថ្នាលឌីជីថល បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។

លោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ បានលើកឡើងថា៖ “ស្រុកក្រគរបានទទួលភាពចម្រើនគួរឱ្យកត់សំគាល់ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់សេវាផ្លូវការដល់ប្រជាពលរដ្ឋ។”

ការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យអ្នកប្រើប្រាស់បានយល់ដឹង និងទទួលបានការគាំពារតាមផ្លូវច្បាប់ពីស្ថាប័នរដ្ឋ។
