ក្រចេះ៖ ស្ថិតិថ្មីបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នៅខេត្តក្រចេះកើនឡើងយ៉ាងគំហុកក្នុងឆ្នាំ២០២៥ ដោយមានចំនួន ៩៥ លើក កើនឡើង ១៨ លើក ឬ ២៣% បើប្រៀបធៀបនឹងឆ្នាំ២០២៤។

យោងតាមរបាយការណ៍ពីស្នងការរដ្ឋាននគរបាលខេត្តក្រចេះ គ្រោះថ្នាក់ទាំងនេះបណ្ដាលឱ្យមាន៖
- មនុស្សស្លាប់៖ ០៤ នាក់ (ថយចុះ)
- មនុស្សរងរបួស៖ ៣៣ នាក់ (កើនឡើង)
- យានយន្តខូចខាត៖ ១៥២ គ្រឿង
ក្នុងចំណោមយានយន្តខូចខាត មានម៉ូតូ ១០៨គ្រឿង, រថយន្ត ៤១គ្រឿង, គោយន្តកន្ត្រៃ ០២គ្រឿង និងកង់ ០១គ្រឿង។

មូលហេតុសំខាន់ៗនៃគ្រោះថ្នាក់
តាមការស៊ើបអង្កេត មូលហេតុសំខាន់ៗរួមមាន៖
- បើកបរល្បឿនលឿន៖ ៥៣%
- មិនគោរពសិទ្ធិអទិភាព៖ ១៣%
- ប្តូរគន្លង៖ ១៣%
- មិនប្រកាន់ស្តាំ៖ ៨%
- វ៉ាជែង៖ ៥%
- ងងុយដេក៖ ៣%
- ស្រវឹង៖ ១%
កងកម្លាំងនគរបាលចរាចរណ៍បានរឹតបន្តឹងការអនុវត្តច្បាប់ និងរកឃើញយានយន្តល្មើសចំនួន ១៤៤គ្រឿង ដោយពិន័យតាមអនុក្រឹត្យលេខ៣៩។
រាយការណ៍ដោយ៖ ប្រុញ វិធិន
