ព្យុះភ្លៀងធ្ងន់ធ្ងរគ្របដណ្ដប់ខេត្តថៃ៣០ ខណៈបាងកកប្រឈមនឹងគ្រោះខ្យល់ពុល

ព្យុះភ្លៀងធ្ងន់ធ្ងរគ្របដណ្ដប់ខេត្តថៃ៣០ ខណៈបាងកកប្រឈមនឹងគ្រោះខ្យល់ពុល

ភ្នំពេញ៖ នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានថា ខេត្តចំនួន៣០នៅប្រទេសថៃកំពុងត្រៀមខ្លួនទទួលព្យុះភ្លៀងធ្ងន់ធ្ងរដែលនឹងបន្តរហូតដល់ចុងសប្ដាហ៍នេះ។

ផ្ទៃមេឃពេលមានព្យុះនៅថៃ

តាមសេចក្ដីប្រកាសដែលផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១១ធ្នូ ភាគខាងត្បូងនៃប្រទេសនឹងជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ រួមទាំងទីក្រុងបាងកកដែលនឹងទទួលរងឥទ្ធិពលពីបាតុភូតនេះផងដែរ។

ប្រព័ន្ធសម្ពាធទាបដែលស្ថិតនៅពីលើសមុទ្រចិនខាងត្បូង កំពុងធ្វើដំណើរឆ្លងកាត់វៀតណាមចូលទៅក្នុងឈូងសមុទ្រថៃ រួមផ្សំជាមួយខ្យល់មូសុងឦសាន បង្កឱ្យមានព្យុះភ្លៀងធ្ងន់ធ្ងរ។

ក្នុងពេលជាមួយគ្នា ទីក្រុងបាងកកក៏កំពុងប្រឈមនឹងបញ្ហាខ្យល់ពុល PM2.5 ដែលឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព។ នៅម៉ោង៧ព្រឹកថ្ងៃពុធទី១០ធ្នូ តំបន់ចំនួន៥នៅបាងកកមានកម្រិតខ្យល់ពុលលើសស្តង់ដារ។

តំបន់ Nong Khaem មានកម្រិតខ្យល់ពុល ៤២.៣មីក្រូក្រាម/ម៉ែត្រគូប ខណៈតំបន់ Lat Krabang មាន ៤១.១មីក្រូក្រាម និង Bang Rak មាន ៤១.៥មីក្រូក្រាម។ ទោះបីជាមិនទាន់ឈានដល់កម្រិតពណ៌ក្រហមក៏ដោយ ក៏កម្រិតទឹកក្រូចនេះនៅតែប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។

administrator

Related Articles