ភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ ឥសាន អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បានធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងកម្ពុជា និងប្រទេសថៃ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម៖

១. ថៃមិនមែនជាប្រទេសដែលអាចរស់នៅបានតែឯកឯងទេ ប៉ុន្តែមានមហិច្ឆតាចង់ក្លាយជាអំណាចធំនៅក្នុងតំបន់អាស៊ី និងពិភពលោក។
២. សម័យកាលទំនើបនេះខុសពីសតវត្សទី១៣ ដែលថៃមិនអាចធ្វើអ្វីបានតាមចិត្តចង់ទេ ព្រោះលើពិភពលោកមានប្រទេសខ្លាំងៗជាងថៃច្រើន។
៣. មហិច្ឆតារបស់ថៃមានទំហំធំធេង ប៉ុន្តែថៃគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីសម្រេចវាបានទេ។
៤. សូម្បីតែចង់ត្រួតត្រាលើកម្ពុជាដែលជាប្រទេសតូចមួយ ថៃក៏មិនអាចធ្វើបានដែរ ដែលបញ្ជាក់ដោយជំលោះព្រំដែនកន្លងទៅ។
៥. មហិច្ឆតារបស់ថៃគ្រាន់តែស្ថិតនៅក្នុងអារម្មណ៍ប៉ុណ្ណោះ ហើយមិនអាចសម្រេចបានតាមអារម្មណ៍នោះទេ។
៦. ប្រសិនបើថៃហ៊ានធ្វើសកម្មភាពខ្លាំង ប្រទេសនេះនឹងត្រូវឯកោពីសហគមន៍អន្តរជាតិ។
៧. ថៃបានដាំបាយមិនប្រមាណឆ្នាំង ដោយឃើញដំរីជុះហើយចង់ជុះតាម ប៉ុន្តែទៅមិនរួចទេ។
៨. សូម្បីតែការបិទច្រកព្រំដែនជាមួយកម្ពុជាតែមួយ ក៏បានធ្វើឱ្យថៃមានភាពវេទនារួចហើយ។
៩. គ្រឿងសព្វាវុធភាគច្រើនរបស់ថៃគឺសល់ពីសម័យសង្គ្រាមវៀតណាម ដែលចាស់ហួសសម័យ។
១០. ថៃអាងទាហ៊ានច្រើន ប៉ុន្តែជាទាហ៊ានដែលគ្មានបទពិសោធន៍គ្រប់គ្រាន់។

លោក សុខ ឥសាន បានពន្យល់ថា ក្នុងសម័យកាលទំនើបនេះ ទំនាក់ទំនងអន្តរជាតិត្រូវបានគ្រប់គ្រងដោយច្បាប់អន្តរជាតិ និងតុល្យភាពអំណាច ដែលធ្វើឱ្យប្រទេសណាមួយមិនអាចធ្វើអ្វីបានតាមចិត្តចង់ទេ។
ដោយ៖ សិលា
