
(ព្រំដែន)៖ នៅវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបន្ដប្រើប្រាស់ផ្សែងពុលនៅទល់មុខសមរភូមិប្រាសាទព្រះវិហារ និងប្រើប្រាស់កាំភ្លើងបាញ់ផ្លោងសម្រុកខ្លាំងនៅតំបន់អានសេះ និងតំបន់ជាំតែខ្លាំង។

កម្លាំងជួរមុខរបស់កម្ពុជានៅតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការរំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតយ៉ាងចាស់ដៃ។

អាជ្ញាធរកម្ពុជាបានធ្វើការតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ និងបន្ដដាក់ចេញជាសារប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋក្នុងតំបន់ព្រំដែនឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
ផ្ដល់សិទ្ធិដោយ៖ Fresh News
