កម្ពុជាដកខ្លួនពីស៊ីហ្គេម ២០២៥ ដោយសារបញ្ហាសុវត្ថិភាព បន្ទាប់ពីចូលរួមពិធីបើកផ្លូវការរួច

កម្ពុជាដកខ្លួនពីស៊ីហ្គេម ២០២៥ ដោយសារបញ្ហាសុវត្ថិភាព បន្ទាប់ពីចូលរួមពិធីបើកផ្លូវការរួច

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាបានសម្រេចដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ជាផ្លូវការ បន្ទាប់ពីបានចូលរួមក្នុងពិធីបើកជាផ្លូវការកាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

កីឡាករកម្ពុជានៅស៊ីហ្គេម

ការសម្រេចចិត្តនេះបានមកពីការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុវត្ថិភាព និងសំណើពីក្រុមគ្រួសារអត្តពលិក ដែលចង់ឲ្យសាច់ញាតិរបស់ពួកគេត្រឡប់មកផ្ទះវិញជាបន្ទាន់។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ក្នុងលិខិតមួយនៅថ្ងៃទី១០ ខែធ្នូ ថា៖ “NOCC ត្រូវតែដកគណៈប្រតិភូទាំងអស់របស់យើងចេញ ហើយរៀបចំការត្រឡប់មកកម្ពុជាវិញជាបន្ទាន់ ដោយសារហេតុផលសុវត្ថិភាព។”

ពិធីបើកស៊ីហ្គេម

ការសម្រេចចិត្តនេះមិនមែនធ្វើឡើងដោយងាយៗនោះទេ ដោយ NOCC បានកោតសរសើរយ៉ាងខ្លាំងចំពោះបដិសណ្ឋារកិច្ច ភាពកក់ក្តៅ និងស្មារតីកីឡាដែលបានផ្តល់ជូនអត្តពលិករបស់កម្ពុជា ដោយគណៈកម្មាធិការរៀបចំកីឡាថៃ (THASOC) និងគណៈកម្មាធិការជាតិអូឡាំពិកថៃ (NOCT)។

ការប្រកួតកីឡា

ទន្ទឹមជាមួយការជូនដំណឹងនេះដែរ NOCC ក៏បានសម្តែងការសោកស្តាយចំពោះការវិលត្រឡប់នេះ ហើយនឹងធ្វើការជាមួយនឹងគណៈកម្មការរៀបចំ ដើម្បីសម្របសម្រួលការរៀបចំការចាកចេញ និងបែបបទចាំបាច់។

កីឡាករកម្ពុជា

គួររំលឹកថា កម្ពុជាបានសម្រេចបញ្ជូនកីឡាចំនួន១២ប្រភេទទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ រួមមានកីឡាហែលទឹក ជឺជីតស៊ូ តេក្វាន់ដូ WT បាល់ទាត់លើតុ កាយសម្ព័ន្ធ អត្តពលកម្ម ម៉ូតូទឹក ឃីកបុកស៊ី អេឡិចត្រូនិច ជិះសេះ គុនដាវ និងទ្រីយ៉ាថ្លុង។

ការប្រកួតស៊ីហ្គេម

ការដកខ្លួននេះកើតឡើងនៅពេលដែលភាពតានតឹងតាមព្រំដែនរវាងប្រទេសទាំងពីរឡើងកម្តៅសាជាថ្មី ដែលបណ្តាលឲ្យមានការព្រួយបារម្ភខ្ពស់អំពីសុវត្ថិភាពរបស់អត្តពលិក និងបុគ្គលិកកីឡា។

administrator

Related Articles